website_news:20170506006

លើកគ្នារារាំងរថយន្តថៃព្រោះខឹងចាប់ពលករ១៣នាក់

https://kohsantepheapdaily.com.kh/article/ ដោយ ៖ ម៉ុត សារុន (04-06-2017 11:15)

ខេត្តបន្ទាយមានជ័យ ៖ រថយន្តដឹកដំឡូងមីស្ងួតរបសថៃចំនួន២៦គ្រឿងបានជាប់គាំងនៅលើដីខ្មែរ ដោយសារតែអ្នកស្រុកលើកគ្នារារាំង និងយករថយន្តដាក់ពាំងនៅលើដងផ្លូវមួយក្នុងភូមិបន្ទាយមានឫទ្ធិឃុំគោករមៀត ស្រុកថ្មពួក កាលពីរសៀលថ្ងៃទីខែ ខែមិថុនា ព្រោះតែខឹងសមត្ថកិច្ចថៃចាប់ពលករខ្មែរចំនួន១៣នាក់ យកទៅឃុំបណ្តោះអាសន្ននៅខេត្តស្រះកែវ និងតម្រូវឲ្យបង់ប្រាក់នៅក្រៅឃុំម្នាក់៥ម៉ឺនបាត។

ពលករខ្មែរទាំង១៣នាក់ដែលក្នុងនោះស្ត្រី១២នាក់ ប៉ុន្តែបើតាមមន្ត្រីអាជ្ញាធរថា ស្ត្រី១១នាក់ សុទ្ធតែមានទីលំនៅក្នុងឃុំគោករមៀតទាំងអស់ គ្រាន់ភូមិផ្សេងគ្នា ។ ពួកគេត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២ ខែមិថុនា នៅក្នុងស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ ខណៈទៅធ្វើការជាកម្មករនៅរោងសិប្បកម្មរុំខ្សែភ្លើងមួយដោយចោទថាចូលទៅធ្វើការខុសច្បាប់។ បើតាមសាច់ញាតិនិយាយថា ជនរងគ្រោះបានចេញពីកម្ពុជាតាមច្រកតំបន់បឹងត្រកួនដោយមានលិខិតអនុញ្ញាតឆ្លងដែនបណ្តោះអាសន្នចេញដោយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់បឹងត្រកួន ទៅព្រឹកវិលល្ងាច មានន័យថាមិនមែនឆ្លងដែនខុសច្បាប់នោះទេ ។

ដោយសារជនរងគ្រោះទាំងអស់មិនត្រូវបានភាគីថៃដោះលែងដើម្បីបានចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ម្យ៉ាងភាគីថៃតម្រូវឲ្យបង់ប្រាក់ម្នាក់៥ម៉ឺនបាតដើម្បីនៅក្រៅឃុំ ហើយក្រុមគ្រួសារគ្មានប្រាក់បង់ ទើបបង្ខំចិត្តលើកគ្នារារាំងរថយន្តថៃដើម្បីរកដំណោះស្រាយឬត្រូវមានការដោះដូរគ្នា គឺលែងពលករទាំង១៣នាក់មកវិញ ទើបពួកគាត់ដោះលែងរថយន្តទាំងអស់ដែរ ៕

website_news/20170506006.txt · Last modified: 2017/08/24 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki