website_news:20170506007

ពលករចំណាកខុសច្បាប់ជិត30នាក់ បានរងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ក្រឡាប់រថយន្តខណៈពេលកំពុងធ្វើដំណើរ

http://www.khmer-chonburi.com/archives/ ០4 JUN 2017ខ្មែរ បាត់ដំបង

មានករណីគ្រោះថ្នាក់ចរាចរក្រឡាប់រថយន្តដឹកទំនិញ ដែលលួចបង្កប់ពលករចំណាកខុសច្បាប់ចូលប្រទេសថៃ ហេតុការណ៍នេះបណ្ដាលឱ្យពលករចំណាកស្រុកជិត30នាក់បានរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង19:15នាទី ថ្ងៃ03 ខែមិថុនា ឆ្នាំ2017 នៅត្រង់បង្គោលគីឡូម៉ែត្រ17-18 ផ្លូវម៉ែហង្សសតស្ថិតនៅក្នុងស្រុក ម៉ែសត ខេត្តតាក ប្រទេសថៃ នៅកន្លែងកើតហេតុសមត្ថកិច្ចថៃបានប្រទះឃើញរថយន្តដឹកទំនិញធុនធំមួយគ្រឿងបានបុកបង្គោលភ្លើងក្រឡាប់ផ្អៀងម្ខាង នៅក្បែររថយន្តមានពលករចំណាកស្រុកខុសច្បាប់សញ្ជាតិមីយ៉ាន់ម៉ាចំនួនជាង50នាក់ ខ្លះអង្គុយស្រែកទ្រហោយំសុំអោយជួយសង្គ្រោះពីសមត្ថកិច្ច។ យោងតាមការត្រួតពិនិត្យរបស់សមត្ថកិច្ចថៃបានឲ្យដឹងថានៅកន្លែងកើតហេតុមានជនរងគ្រោះចំនួន22នាក់ អ្នករងរបួសធ្ងន់ចំនួន4នាក់ បច្ចុប្បន្នជនរងគ្រោះទាំងអស់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងអ្នកឯទៀតមិនបានរងរបួសត្រូវអាជ្ញាធរអន្តោប្រវេសន៍ដឹកយកទៅធ្វើការសាកសួរស្ថានីយប៉ូលិសអន្តោប្រវេសន៍ខេត្តតាក ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/20170506007.txt · Last modified: 2017/06/05 11:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki