website_news:2017050705

ពលករខ្មែរទៅរកការងារធ្វើតាមបន្ទាត់ព្រំដែនថា ខាងភាគីថៃអោយចេញចូលទៅរកស៊ី ទៅព្រឹកវិលល្ងាចជាធម្មតាតែខាងខ្មែរគ្នាឯងបានបិត

http://police.gov.kh/blog/ 9:45 am 5 កក្កដា 2017

បន្ទាយមានជ័យ៖ ពលករខ្មែរទៅរកការងារធ្វើតាមបន្ទាត់ព្រំដែនថា ខាងភាគីថៃអោយចេញចូលធម្មតាទៅរកស៊ីទៅព្រឹកវិលល្ងាចជាធម្មតា តែខាងខ្មែរគ្នាឯងបានបិតមិនអោយចេញចូល ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋរស់តាមជាយដែន។

ក្រោយពេលដែលអភិបាលខេត្តបន្ទាយមានជ័យ បានប្រជុំដាក់វិធានការបិតច្រករបៀងខុសច្បាប់ និងទប់ស្កាត់ពលករចំណាក់ស្រុកដោយខុសច្បាប់ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋខណះ ពេលដែលភាគីថៃបានរឹតបណ្តឹងច្បាប់ការងារនៅប្រទេសថៃ។ ប្រជាពលរដ្ឋដែលទៅរកការងារធ្វើ តាមបន្ទាប់ព្រំដែនព្រឹកវិលល្ងាចបានប្រាប់ថា ខាងគីភាថៃដូចមិនឃើញហាមឃាត់អីទេ ដែលចេញចូលទៅរកការងារធ្វើតាមបន្ទាត់ព្រំដែន ទៅព្រឹកវិលល្ងាចតាមច្រករបៀង និងច្រកតំបន់ព្រំដែន។ តែដែលតឹងរឹងគឺខាងកម្ពុជាវិញទេ ដែលបានបិតមិនអោយចេញចូលទៅរកការងារធ្វើតាមបន្ទាត់ព្រំដែនដែលធ្វើអោយ ប៉ះពាល់ដល់ជីវភាពរស់ក្នុងក្រុមគ្រួសារព្រោះថា ប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនគឺ ភាគច្រើនឆ្លងដែនទៅរកការងារនៅប្រទេសថៃ។

ព័ត៌មានបានដឹងកម្លាំងឈជើងតាមបន្ទាត់ព្រំដែន ដែលបិតច្រករបៀងមិនអោយប្រជាពលរដ្ឋឆ្លងដែនទៅរកការងារធ្វើ តាមបន្ទាត់ព្រំដែនគឺព្រំដែនខាងជើងផ្លូវជាតិលេខ៥ ដែលអនុវត្តន៍បានខ្លះ តែព្រំដែនខាងត្បូងផ្លូវជាតិលេខ៥ គឺដូចបើកអោយចេញចូលជាធម្មតា សំខាន់បង់លុយម្នាក់២ទៅ ៣,០០០រៀល មានដូចជាកម្លាំងនគបាលការពារព្រំដែនគោក និងកម្លាំងយោធារតំបន់ប្រតិបត្តិការសឹករង។

កម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែន ខាងជើងផ្លូវជាតិលេខ៥ បានប្រាប់ថា ក្រោយពេលដែលអភិបាលខេត្ត បានដាក់វិធានការដល់កម្លាំងឈជើង តាមបន្ទាត់ព្រំដែនត្រូវលុបបំបាត់ច្រករបៀងខុសច្បាប់ដើម្បី ទប់ស្កាត់ពលករចំណាក់ស្រុកការពារសុវត្ថិភាពជូនប្រជាពលរដ្ឋកម្លាំងដែលឈជើងតាមមុខសញ្ញាបានបិតច្រករបៀងខុសច្បាប់ ហើយទប់ស្កាត់ពលករចំណាក់ស្រុក មិនអោយឆ្លងដែនដោយខុសច្បាប់៕(ប៊ុន ធឿន)

website_news/2017050705.txt · Last modified: 2017/08/24 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki