website_news:2017050707

ចិន-វៀតណាមនេះហ៊ានណាស់... បើកហាងម៉ាស្សាតែបង្កប់ផ្លូវភេទ

http://www.kaoh-santiphap-news.html ៖ ឃឹម ប៊ុនណាក់ ថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១២:១៤

រាជធានីភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៥ កក្កដា នេះ បានសម្រេចចោទប្រកាន់ពីរនាក់ប្តីប្រពន្ធ ជាថៅកែហាងម៉ាស្សា មានបង្កប់សេវាផ្លូវភេទ យីហោ«ឡុងឈាន» ពីបទសញ្ចារកម្ម ។ ជនជាប់ចោទម្នាក់ឈ្មោះ Peter Tam ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិចិន (ជាប្តី) និងម្នាក់ឈ្មោះង្វៀង ធីគីមធី ហៅសួយ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម (ជាប្រពន្ធ) ។ ក្រោយពីតំណាងអយ្យការចោទប្រកាន់ ហើយសំណុំរឿងនេះបានចាត់ទៅចៅក្រមស៊ើប ដើម្បីសម្រេចចេញដីកាឃុំខ្លួនទាំងពីនាក់ប្តី-ប្រពន្ធនោះ ។

គួរបញ្ជាក់ថា ហាងម៉ាស្សាដែលមានថៅកែជាជនជាតិចិនមួយកន្លែងយីហោ «ឡុងឈាន» ស្ថិតនៅផ្ទះលេខ១០អា ក្រុមទី៣០ ផ្លូវ៣១៥ ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ត្រូវបានកម្លាំងនគរបាលការិយាល័យជួញដូរមនុស្ស និងការពារអនិតិជនស្នងការរាជធានីភ្នំពេញចុះប្រតិបត្តិការបង្ក្រាប និងចាប់ឃាត់ខ្លួនបានស្រី១២នាក់ដោយជាប់ពាក់ព័ន្ធទៅនឹងករណីប្រព្រឹត្តសញ្ចាកម្ម កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១ កក្កដា ឆ្នាំ២០១៧ ។

ប្រត្តិបត្តិការឆែកឆេរហាងម៉ាស្សាខាងលើ បានឃាត់ខ្លួនថៅកែប្រុសជនជាតិចិនម្នាក់ មេការស្រីជនជាតិវៀតណាមម្នាក់ និងស្ត្រីបំរើសេវាម៉ាស្សា១០នាក់ សរុបទាំងអស់១២នាក់ និងស្រោមអនាម័យដែលប្រើរួច និងមិនទាន់ប្រើមួយចំនួន ។ បន្ទាប់ពីកម្លាំងជំនាញស៊ើបអង្កេតឃើញទីតាំងខាងលើបានប្រព្រឹត្តអំពើសញ្ចាកម្ម បើកបម្រើសេវាផ្លូវភេទទើបកម្លាំងនគរបាលការិយាល័យជួញដូរមនុស្ស និងការពារអនីតិជនស្នងការក្រុងភ្នំពេញដឹកនាំដោយលោក ចាន់កិក្តិខុម ស្នងការរងរាជធានីភ្នំពេញដឹកនាំការិយាល័យជួញដូរមនុស្ស និងមានការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារងនៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងកម្លាំងការិយាល័យជំនាញមានការចូលរួមពីនគរបាលមូលដ្ឋាន អាជ្ញាធរ បើកប្រតិបត្តិការបង្ក្រាបទីតាំងខាងលើដែលបានប្រព្រឹត្តជាក់ស្តែងអំពើសញ្ចាកម្ម ។

ក្រោយពីឃាត់ខ្លួនមនុស្សប្រុស-ស្រីពាក់ព័ន្ធទាំង១២នាក់ សមត្ថកិច្ចនាំខ្លួនទៅកាន់ការិយាល័យជំនាញស្នងការរាជធានីភ្នំពេញដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ។

website_news/2017050707.txt · Last modified: 2017/07/05 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki