website_news:2017050710

ថៃដោះលែងខ្មែរ៥នាក់

http://www.kaoh-santiphap-news.html ៖ ឱម សារឿន ថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៦:២៦

ខេត្តឧត្តរមានជ័យ ៖ អ្នកទោសខ្មែរ៥នាក់ដែលក្រុមអាជ្ញាធរថៃបានចោទប្រកាន់ពីបទឆ្លងដែនចូលទៅក្នុងទឹកដីថៃ ហើយកាប់បំផ្លិចបំផ្លាញឈើគ្រញួង ត្រូវបានដោះលេងនាំខ្លួនមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជាវិញ តាមមាត់ច្រកទ្វារអន្តរជាតិជាំស្ងិត នៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ អ្នកទោសខ្មែរទាំង៥នាក់ ដែលក្រុមអាជ្ញាធរថៃដោះលេងឱ្យមានសេរីភាព ១.ឈ្មោះ ប៊ុន សឿន ភេទប្រុស អាយុ៤៨ឆ្នាំ ២.ឈ្មោះ ឈាង ឆា ភេទប្រុស អាយុ២៩ឆ្នាំ ៣.ឈ្មោះ ជា រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ៤.ឈ្មោះ ឈាង គីល ភេទប្រុស អាយុ២១ឆ្នាំ ៥.ឈ្មោះ រ័ត្ន ឈិត ភេទប្រុស អាយុ៥៥ឆ្នាំ ។

ទាំង៥នាក់រស់នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រុមទាហានថៃចាប់ខ្លួននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ចូលតាមច្រកអានសេះ ។ មន្ត្រីបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំ បានឱ្យដឹងថា ក្រោយពីបានទទួលអ្នកទោសខ្មែរទាំង៥នាក់នោះ សមត្តកិច្ចបានធ្វើការអប់រំ រួចឱ្យវិលត្រលប់ទៅជួបជុំគ្រួសារនៅក្នុងថ្ងៃដដែល ។

website_news/2017050710.txt · Last modified: 2017/08/24 13:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki