website_news:2017051003

គណៈកម្មការផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជា បន្តផ្ដល់លិខិតឆ្លងដែនជូនបងប្អូនពលករខ្មែរនៅប្រទេសថៃ

http://pheaktraprak.com/archives/ By เพียะตรา ประ October 4, 2017

គណៈកម្មការផ្តល់ភាពស្របច្បាប់កម្ពុជាប្រចាំប្រទេសថៃ អំពាវនាវដល់ពលករខ្មែររស់នៅក្នុងប្រទេសថៃប្រញាប់រួសរាន់មកស្នើសុំដកលិខិតឆ្លងដែនការងារ។ ទីក្រុងបាងកក÷កាលពីថ្ងៃពុធ ទី04 ខែតុលា ឆ្នាំ2017នេះ គណៈកម្មការផ្តល់ភាពស្របច្បាប់កម្ពុជាប្រចាំប្រទេសថៃ បានបន្តផ្ដល់លិខិតឆ្លងដែនជូនដល់បងប្អូនពលករខ្មែរ ដែលកំពុងរស់នៅធ្វើការក្នុងប្រទេសថៃ តាមនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំប្រឹងប្រែងជួយសម្រួលដល់បងប្អូនពលករកម្ពុជាដែលកំពុងធ្វើការនិងរស់នៅក្នុងប្រទេសថៃ បានធ្វើការប្រកាសអំពាវនាវដល់បងប្អូនពលករខ្មែរ ដែលមិនបានទទួលប៉ាស្ព័រពី គណៈកម្មការរដល់ភាពស្របច្បាប់ អោយប្រញាប់ប្រញាល់រួសរាន់មកសរសេរពាក្យស្នើសុំដកប៉ាស្ព័រអោយបានគ្រប់គ្នាដើម្បីយកទៅវ៉ៃត្រាវីសារនិងស្នើសុំច្បាប់អនុញ្ញាតធ្វើការអោយបានត្រឹមត្រូវតាមច្បាប់របស់ប្រទេសថៃ។

ក្នុងនោះដែរក៏មានបងប្អូនពលករខ្មែរមួយចំនួនធំបានមកទទួលដកប៉ាស្ព័រការងារ ពីក្រុមគណៈកម្មការផ្ដល់ភាពស្របច្បាប់ នៅក្នុងបរិវេណស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃជារៀងរាល់ថ្ងៃផងដែរ។ ព្រោះបងប្អូនពលករខ្មែរដែលមិនទាន់បានត្រួតសញ្ជាតិប្ដូរយកប៉ាស្ព័រ គណៈកម្មការធ្វើប៉ាស្ព័រកម្ពុជានិងចាប់ផ្ដើមបើកធ្វើប៉ាស្ព័រជូនបងប្អូននាពេលឆាប់ខាងនេះ នៅតាមទីតាំងដែលគណៈកម្មការបានប្រកាសកាលពីពេលថ្មីកន្លងទៅនេះ។ អាស្រ័យហេតុនេះសូមបងប្អូនពលករខ្មែរទាំងអស់រងចាំសេចក្តីប្រកាសម្ដងទៀតពីខាងភាគីថៃ។

website_news/2017051003.txt · Last modified: 2017/10/05 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki