website_news:2017051004

នាំដីកាចាប់ខ្លួនម្ចាស់ក្រុមហ៊ុនទទួលរត់ការឯសារនិងនាំចូលពលករMOU

http://pheaktraprak.com/archives/ By เพียะตรา ประ October 5, 2017

សមត្ថកិច្ចក្រសួងការងារថៃ នាំដីកាចាប់ខ្លួនស្ដ្រីម្នាក់ជាម្ចាស់ក្រុមហ៊ុននាំចូលពលករបរទេស ពីបទក្លែងបន្លំឯកសារខុសច្បាប់ កាលពីពេលថ្មីកន្លងទៅនេះ សមត្ថកិច្ចថៃក្រសួងការងារថៃ បាននាំដីកាចាប់ខ្លួនម្ចាស់ក្រុមហ៊ុនទទួលរត់ការឯសារនិងធ្វើប៉ាស័្ពរជូនពលករបរទេស បន្ទាប់ពីម្ចាស់ក្រុមហ៊ុននេះលួចបន្លំឯកសាររបស់អ្នកជួលយកទៅដើររឿងធ្វើឯកសារជូនពលករបរទេសខុសច្បាប់ប្រមាណជាង100នាក់ ដោយគ្មានច្បាប់អនុញ្ញាតចេញពីម្ចាស់ដើម។

ករណីឃាត់ខ្លួនស្ដ្រីម្ចាស់ក្រុមហ៊ុននាំចូលពលករបរទេសខាងលើនេះបានកើតឡើង បន្ទាប់ពីមាននិយោជកថៃ បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចក្រសួងការងារថៃ អោយធ្វើការស៊ើបអង្កេតលើម្ចាស់ក្រុមហ៊ុនទទួលរត់ការឯសារពលករបរទេសមួយ ដោយសារម្ចាស់ក្រុមហ៊ុននោះបានលួចបន្លំឯកសាររបស់អ្នកជួល យកទៅដើររឿងស្នើរសុំតច្បាប់អនុញ្ញាតការងារជូនពលករបរទេសខុសច្បាប់ប្រមាណជាង100 នាក់ ធ្វើអោយម្ចាស់ឯកសាររងផលប៉ះពាល់យ៉ាងធ្ងន់ដល់ម្ចាស់ឯកសារដែលមកជួលក្រុមហ៊ុននេះអោយរត់ការជូន។

ម្ចាស់ក្រុមហ៊ុនខាងលើត្រូវគេថាឈ្មោះ งามพรรณ มหาบุญนาค (ចេរង៉ាម) ជាម្ចាស់ក្រុមហ៊ុនរត់ការឯសារពលករបរទេសនិងធ្វើប៉ាស្ព័រMOU នៅក្នុងប្រទេសថៃ បច្ចុប្បន្នសមត្ថកិច្ចក្រសួងការងារថៃកំពុងបើកការស៊ើបអង្កេតលើ ក្រហ៊ុននេះ ដើម្បីតាមចាប់ខ្លួនបក្សពួកនៅក្នុងក្រុមហ៊ុនខាងលើយកមក ផ្ដន្ទាទោសតាមផ្លូវច្បាប់។

website_news/2017051004.txt · Last modified: 2017/10/05 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki