website_news:2017051005

ថៃបង្ក្រាបទីតាំងម៉ាស្សាផ្លូវភេទ ឃាត់ខ្លួនបាននារីឡាវ 31នាក់

http://pheaktraprak.com/archives/ By เพียะตรา ประ October 4, 2017

កម្លាំងអាជ្ញាធរមូលដ្ឋានថៃសហការជាមួយកម្លាំងតម្រួតទាហាន ចុះបង្ក្រាបទីតាំង បំរើសេវាកម្មផ្លូវភេទ ឃាត់ខ្លួនបាននារីសញ្ជាតិឡាវ31នាក់។ កាលពីយប់ថ្ងៃអង្គារទី03 ខែតុលា ឆ្នាំ2017 សមត្ថកិច្ចថៃ ស្រុក ស៊ីរាចឆា ខេត្តឈុនបុរី ប្រទេសថៃ បានដឹកនាំកម្លាំងតម្រួតទាហានប្រមាណជាង50នាក់ ចុះបង្ក្រាបទីតាំងបម្រើសេវាកម្មផ្លូវភេទមួយកន្លែង ស្ថិតនៅក្នុងស្រុកស៊ីរាចឆា ក្នុងការចុះបង្ក្រាបសមត្ថកិច្ចថៃ ឃាត់ខ្លួនបានស្ដ្រីមេខ្លោងជនជាតិថៃ ម្នាក់ និងនារីសញ្ជាតិឡាវ ចំនួន 31នាក់។

ប្រភពពីសមត្ថកិច្ចថៃ បានឲ្យដឹងថាកន្លែងបើកសេវាផ្លូវភេទនេះបានលួចលាក់បើកអស់រយ:ជាច្រើនខែមកហើយ ដោយមាននារីជនជាតិឡាវអាយុចាប់ពី 25ឆ្នាំដល់ 35ឆ្នាំជាអ្នកទទួលភ្ញៀវនៅក្នុងហាងលើនេះ សមត្ថកិច្ចបាននាំខ្លួននារីទាំងអស់យកទៅធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសប៉ុស្តិ៍ស៊ីរាចឆាដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017051005.txt · Last modified: 2017/10/05 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki