website_news:2017051007

កម្មករខ្មែរ4នាក់ បើករថយន្តជួបគ្រោះថ្នាក់ចរាចរ ស្លាប់2នាក់ របួសធ្ងន់2 នាក់

http://pheaktraprak.com/archives/ By เพียะตรา ประ October 5, 2017

កម្មករខ្មែរ 4នាក់ បើករថយន្តមួយគ្រឿងជ្រុលទៅបុកឡានដឹកទំនិញធុនធំមួយគ្រឿងបណ្តាលឲ្យភ្លើងឆេះស្លាប់ 2នាក់នៅខេត្តរ៉ាក់យ៉ងប្រទេសថៃ។ កាលពីវេលាម៉ោង 02យប់ ថ្ងៃព្រហស្បតិ៍ ទី05 ខែតុលា ឆ្នាំ2017 មានករណីគ្រោះថ្នាក់ចរាចររវាងរថយន្តប៉ីកអាប់ម៉ាក់Toyota មួយបាងមួយគ្រឿង បានបុកគ្នាជាមួយរថយន្តដឹកទំនិញធុនធំមួយគ្រឿង បណ្ដាលអោយអគ្គិភ័យឆាបឆេះរថយន្តធ្វើឲ្យមានមនុស្សស្លាប់និងរងរបួសនៅនិងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចបរិវេណទួលបាងប៉ាកកុង ផ្លូវជាតិលេខ13 ក្បែរមាត់ផ្លូវលេខ7-8 ស្ថិតនៅក្នុងភូមិ1 ឃុំម៉ាខាយ,ស្រុក និឃុំផាត់តាណា,ខេត្តរ៉ាក់យ៉ង នៅនិងកន្លែងកើតហេតុសមត្ថកិច្ចថៃបានប្រទះឃើញរថយន្ត Toyota មួយបាងពាក់ស្លាកលេខ(ฒฉ5483) កំពុងស្ថិតក្នុងស្ថានភាពភ្លើងឆេះយ៉ាងសន្ធោសន្ធៅ សមត្ថកិច្ចហៅ ពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់អស់រយៈពេលជាង15នាទីទើបភ្លើងរលត់។ ក្នុងការត្រួតពិនិត្យក្នុងរថយន្តដែលត្រូវភ្លើងឆេះសមត្ថកិច្ចប្រទះឃើញសាកសពមនុស្សស្លាប់នៅក្នុង2នាក់ សមត្ថកិច្ចចឹងយកសាកសពចេញមកក្រៅដើម្បីត្រួតពិនិត្យ។ ប្រភពបឋមបានអោយដឹងថាជនរងគ្រោះនិងអ្នកស្លាប់ជាជនជាតិកម្ពុជា មានឈ្មោះដូចខាងក្រោម។

1.ឈ្មោះមៀន ជា ភេទប្រុស អាយុ 33ឆ្នាំ សញ្ជាតិខ្មែរ(ត្រូវភ្លើងឆេះស្លាប់)

2.ឈ្មោះនិត ជា ភេទប្រុស អាយុ 36ឆ្នាំ សញ្ជាតិខ្មែរ(ត្រូវភ្លើងឆេះស្លាប់)

3.ឈ្មោះផល ភេទប្រុស អាយុ 36ឆ្នាំ សញ្ជាតិខ្មែរ (រងរបួសស្រាល)

4.ឈ្មោះសួន ចាន់ថា ភេទប្រុស អាយុ 33ឆ្នាំ សញ្ជាតិខ្មែរ (រងរបួសត្រូវភ្លើងតាមរាងកាយ)

ជនរងគ្រោះទាំងពីរនាក់ត្រូវបានភ្នាក់ងារសង្គ្រោះឃុំបាត់តាណាធ្វើការបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តរ៉ាក់យ៉ង ចំណែកឯសាកសពអ្នកស្លាប់ត្រូវសមត្ថកិច្ចបញ្ជូនយកទៅរក្សាទុកនៅមន្ទីរពេទ្យដើម្បីធ្វើកោសលវិច័យម្ដងទៀត។ ចំណែកឯមូលហេតុដែលបង្កឲ្យកើតគ្រោះថ្នាក់ចរាចររលើកនេះសមត្ថកិច្ចថៃកំពុងធ្វើការស្រាវជ្រាវ។

website_news/2017051007.txt · Last modified: 2017/10/05 15:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki