website_news:2017051204

រាជរដ្ឋភិបាលថៃសម្រេចកែសម្រួលច្បាប់ ពលករបរទេសចំនួនពីរច្បាប់

http://www.pheaktraprak.com December 4, 2017

កាលពីថ្ងៃច័ន្ទទី 04 ខែ ធ្នូ ឆ្នាំ2017ព្រឹកនេះ រដ្ឋាភិបាលថៃបានបើកកិច្ចប្រជុំផ្លូវការជាផ្លូវការលើកដំបូងរបស់ គណៈរដ្ឋមន្រ្តី 5 ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ប្រយុទ្ធ ចាន់អូឆា និង លោក វិស្នូក គ្រឿរងាម ឧបនាយករដ្ឋមន្ត្រីនៅទីស្ដីការគណៈរដ្ឋមន្ត្រី ។ ក្នុងកិច្ចប្រជុំពិភាក្សាលោកនាយករដ្ឋប្រយុទ្ធចាន់អូឆា បានលើកឡើងអំពីបញ្ហាធំៗ មួយចំនួនយកមកពិចារណា ក្នុងនោះមានច្បាប់គ្រប់គ្រងពលករបរទេសបរទេសក្នុងប្រទេសថៃ ចំនួន3ចំណុចត្រូវបានលើកឡើងយកមកពិភាក្សាដោះស្រាយមានដូចខាងក្រោម ។

1- បញ្ហាច្បាប់ស្នាក់អាស្រ័យធ្វើការរបស់ពលករបរទេស នៅអាស័យដ្ឋានថៅកែបន្ទាប់ពីច្បាប់នេះនៅមិនស្របគ្នាជាមួយច្បាប់គ្រប់គ្រងពលករថ្មី ដែលអាចធ្វើឲ្យប៉ះពាល់ដល់ពលករ។ ហើយចំណុចនេះលោកនាយករដ្ឋមន្ត្រី បញ្ជាឲ្យគណៈរដ្ឋមន្ត្រីពាក់ព័ន្ធយកច្បាប់នេះទៅពិចារណាសារឡើងវិញដើម្បីអោយស្របតាមច្បាប់គ្រប់គ្រងថ្មី។

2- បញ្ហាច្បាប់ធ្វើការខុសលក្ខខ័ណ្ឌការងារឬ(ខុសប្រភេទការងារ) ដែលមានអត្រាទោសទណ្ឌខ្ពស់ស្នើនិងទោសជួញដូរមនុស្សខុសច្បាប់ នៅត្រង់ចំណុចនេះលោកនាយករដ្ឋមន្ត្រីប្រយុទ្ធចាន់អូឆា បានបញ្ជាអោយគណៈកម្មការរៀបចំច្បាប់យកច្បាប់នេះទៅកែសម្រួលឡើងវិញដើម្បីឲ្យស្របទៅតាមគោលការណ៍នៃច្បាប់អន្តរជាតិ។

3- គណ:រដ្ឋមន្ត្រីថៃក្នុងកិច្ចប្រជុំបានយល់ស្របលើវិសោធនកម្មច្បាប់ ស្ដីពីក្រុមហ៊ុននាំចូលពលករ MOU ដែលចូលមកធ្វើការនៅប្រទេសថៃតាមរយៈ MOU ដោយច្បាប់នេះគណៈរដ្ឋមន្ត្រីបានសម្រេចបន្ថែមទិដ្ឋការធ្វើការពីរយៈ2 ឆ្នាំទៅ 5ឆ្នាំ ដោយកំណត់ឲ្យពលករជាអ្នកបង់ថ្លៃច្បាប់អនុញ្ញាតធ្វើការប្រចាំឆ្នាំ។

website_news/2017051204.txt · Last modified: 2017/12/05 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki