website_news:2017051207

និយោជកកំពុងភ័យខ្លួន រឿងប្រាក់ពិន័យ ក្រោយពីពលករខុសច្បាប់ជាង ១៣.០០០នាក់ ត្រូវកូរ៉េខាងត្បូងចាប់ខ្លួន

https://www.dap-news.com/kh/ អង្គារ, 05 ធ្នូ ២០១៧ 10:21 ប្រែសម្រួល: ណៃ តុលា ID:014

បរទេស៖ ក្រសួងយុត្តិធម៌របស់កូរ៉េខាងត្បូង បានចាប់ខ្លួនកម្មករបរទេសចំនួន ១៣.២៥៥នាក់ដែលគ្មានឯកសារ និងជនជាតិកូរ៉េខាងត្បូង ២.៥៤៩នាក់ ដែលបានជួលពួកគេនៅឆ្នាំនេះ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី០៤ ខែធ្នូ បានឲ្យដឹងថាពលករបរទេសទាំងនោះ ត្រូវបានចាប់ខ្លួន ក្នុងការបង្ក្រាបយ៉ាងសកម្មពីរលើក។ ការបង្ក្រាបនេះត្រូវបានធ្វើឡើង ដោយមន្រ្តីចំនួន ៦៥៨នាក់ មកពីស្ថាប័នរដ្ឋាភិបាលចំនួនបួន គឺក្រសួងយុត្តិធម៌,ក្រសួងការងារ,ទីភ្នាក់ងារនគរបាលជាតិ និងឆ្មាំឆ្នេរសមុទ្រកូរ៉េ។

យោងតាមក្រសួងយុត្តិធម៌ បានឲ្យដឹងថា ជនបរទេសដែលត្រូវបានចាប់ខ្លួន ត្រូវបានគេនិរទេសចេញ ឬត្រូវបានបញ្ជាឱ្យចាកចេញពីប្រទេស ខណៈនិយោជកកូរ៉េ ត្រូវពិន័យជាប្រាក់ចំនួន ២០លានវ៉ុន ស្មើនឹង ១៨.៣៧០ដុល្លារអាមេរិក។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឧស្សាហកម្មខាងផលិតកម្ម គឺមានភាពងាយរងគ្រោះបំផុត ក្នុងការជួលជនបរទេសខុសច្បាប់ទាំងនោះ ដែលមានចំនួន ៣.២៩១នាក់ នៅក្នុងការបង្ក្រាបចំនួន២ ហើយបន្ទាប់មកឧស្សាហកម្មសំណង់ មានចំនួន ១.៨៦១នាក់ និងឧស្សាហកម្មកម្សាន្ត មានចំនួន ១.០៩៣នាក់៕

website_news/2017051207.txt · Last modified: 2017/12/05 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki