website_news:2017051208

កម្ពុជា-ម៉ាឡេស៊ី ចុះ MOU លើការងារសហប្រតិបត្តិការផ្នែកគ្រប់គ្រងកម្លាំងពលកម្ម

http://bayontv.com.kh/ 05/12/2017

ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្ពុជា-ម៉ាឡេស៊ី បានចុះ MOU លើការងារសហប្រតិបត្តិការផ្នែកគ្រប់គ្រងកម្លាំងពលកម្មនៅឆ្នាំ២០១៥ ប៉ុន្តែដើម្បីអនុវត្ត MoU នោះ ភាគីទាំងណីរត្រូវមានកិច្ចព្រមព្រៀងជាលក្ខណៈបច្ចេកទេសមួយចំនួនបន្ថែមទៀតដើម្បីការពារ និងគាំពារសិទ្ធិ និងផលប្រយោជន៍របស់ពលករពលការិនីយើង។ លោកបន្តថា អនុស្សារណៈនៃកិច្ចព្រមព្រៀង ដែលអគ្គនាយកដ្ឋានការងារកម្ពុជា បានចុះជាមួយសមាគមទីភ្នាក់ងារពលករម៉ាឡេស៊ីនេះ គឺបានកំណត់យន្តការលម្អិតសម្រាប់ការពារ និងគាំពារដល់ពលករយើង។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ម៉ាឡេស៊ីមិនមានកំណត់កូតានោះទេ គឺអាស្រ័យលើតម្រូវការរបស់និយោជកម៉ាឡេស៊ី និងការស្ម័គ្រចិត្តទទួលយកលក្ខខណ្ឌការងាររបស់ពលករ ពលការិនីកម្ពុជា។ យើងរំពឹងថា នឹងមានការជ្រើសរើស និងចេញដំណើរក្នុងពេលឆាប់ៗខាងមុខនេះ៕

website_news/2017051208.txt · Last modified: 2017/12/05 15:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki