website_news:2017060301

ខារ៉ាអូខេ The World នៅលូទឹកស្អុយបឹងត្របែកបង្កប់សេវាផ្លូវភេទ

https://kohsantepheapdaily.com.kh ៖ សហការី ថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០១៧ ម៉ោង ១៤:០៤

រាជធានីភ្នំពេញ ៖ បើតាមអ្នកនិយមច្រៀងខារ៉ាអូខេបានបង្ហើបឲ្យដឹងថា ហាងខារ៉ាអូខេយីហោ ឌឹ វើល (The World) ដែលមានទីតាំងស្ថិតនៅលូទឹកស្អុយបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន មានបើកសេវាផ្លូវភេទលួចលាក់នៅជាន់ទី៦ ។ ប្រភពបន្តថា អ្នកដែលចូលចិត្តនិយមទៅអានអក្សរពេលយប់ ឬដាច់យប់ ពេលកំពុងច្រៀងក៍ដោយ បើចង់រកសេវាផ្លូវលួចសួរនាងៗ ឬ មេការទៅដឹងហើយ គេនឹងនាំទៅជាន់ទី៦ ដោយគ្រាន់តែភ្ញៀវពេញចិត្តនារីណាម្នាក់ប្រាប់គេតែប៉ុណ្ណោះជាការស្រេច ។ សេចក្តីរាយការណ៍បន្តថា ភាគច្រើនដែលដឹងថា ខារ៉ាអូខេ ឌឹ វើល មានបម្រើសេវាផ្លូវភេទ គឺតាតា តែក៍មានយុវជន ឬ វ័យចំណាស់ដឹងដែរ និយាយឲ្យសាមញ្ញថា អ្នកដឹង បានដឹង ។

យ៉ាងណក៍ដោយ នៅរសៀលថ្ងៃទី០៥ មីនា ២០១៧ កោះសន្តិភាពមិនអាចរកការសុំអត្ថាធិប្បាយបណភ្លឺបានទេពីម្ចាស់ ឬ តំណាងថៅកែខារ៉ាអូខេ ឌឹ វើល (The World) ខាងលើនេះ ៕

website_news/2017060301.txt · Last modified: 2017/03/05 16:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki