website_news:2017060302

ខែកុម្ភៈ២០១៧ អាជ្ញាធរថៃចាប់បញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់ជាង ៥ពាន់នាក់

http://www.rasmeinews.com ដោយ ៖គ្រញូង ថ្ងៃទី 4 មីនា 2017 ម៉ោង 08:25:PM

បាត់ដំបង៖ ក្នុងរយៈពេល១ខែគឺខែកុម្ភៈឆ្នាំ២០១៧ ពលករខ្មែរឆ្លងដែនខុសច្បាប់ចំនួនជាង ៥ពាន់នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង និងច្រកភ្នំដីគីឡូ១៣ ស្រុកសំពៅលូន។

លោកប្រធានច្រកអន្តរជាតិដូងស្រុកកំរៀង និងប្រធានច្រកភ្នំដីស្រុកសំពៅលូន បានឲ្យដឹងកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ថា ក្នុងខែកុម្ភៈ ឆ្នាំ២០១៧ កន្លងមកនេះ មានពលករខ្មែរឆ្លងដែនដោយខុសច្បាប់ជាង៥ពាន់នាក់ ត្រូវបានអាជ្ញាធរ និងតម្រួតថៃចាប់បញ្ជូនឲ្យត្រឡប់មកកម្ពុជាវិញ។

ដោយឡែកគិតត្រឹមថ្ងៃទី៤ដើមខែមីនានេះ ក៏មានពលករខែ្មរខុសច្បាប់ជិត៣ពាន់នាក់ទៀត ត្រូវបានអាជ្ញាធរថៃ និងតម្រួតថៃចាប់បញ្ជូនជាបន្តបន្ទាប់ មកកាន់ប្រទេសកម្ពុជាវិញ។ ពលករខ្មែរទាំងនោះ មានបុរសស្ត្រី និងកូនក្មេងដែលពួកគេធ្វើដំណើរមកពីតាមបណ្តាខេត្តនានា ពិសេសប្រជាពលរដ្ឋរស់នៅតាមតំបន់បណ្តោយព្រំដែនកម្ពុជា-ថៃតែម្តង៕

website_news/2017060302.txt · Last modified: 2017/08/24 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki