website_news:2017060304

គួឲ្យអាណិតណាស់! ពលករគ្មានច្បាប់ត្រូវថៃចាប់បញ្ជូនមកកម្ពុជារាល់ថ្ងៃតាមច្រកអន្តរជាតិដូង

http://police.gov.kh/blog 12:21 pm 6 មីនា 2017 6

បាត់ដំបង ៖ មួយរយៈនៃដើមខែមីនា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុចច្រកទ្វារអន្តរជាតិដូងដែលស្ថិតនៅក្នុងទឹកដីស្រុកកំរៀង ខេត្តបាត់ដំបង គឺភាគីថៃបានបញ្ជូនពលករខ្មែរដែលលបចូលទៅធ្វើការនៅក្នុងប្រទេសថៃដោយខុសច្បាប់ ឲ្យត្រឡប់មកកម្ពុជាវិញជាហូរហែររាល់ថ្ងៃ ដោយមួយលើកៗមានចំនួនរាប់រយនាក់ ។

ជាក់ស្តែងនៅវេលាម៉ោង៤ និង៥០ នាទី ល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ នេះភាគីថៃ បានបញ្ជូនពលករខ្មែរដែលចូលធ្វើការនៅក្នុងទឹកដីថៃដោយគ្មានច្បាប់អនុញ្ញាតសរុបមានចំនួន ១៣៤ នាក់ ក្នុងនោះស្រីមានចំនួន ៥១ នាក់ ។ លុះនៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី០៦ ខែឆ្នាំ ដដែលក៏មានការបញ្ជូនពលករខ្មែរឲ្យវិលត្រឡប់មកកម្ពុជា តាមច្រកអន្តរជាតិដូងនេះបន្ថែមទៀត សរុបមានចំនួន ១៩៣ នាក់ក្នុងនោះស្រីមានចំនួន ៧៨ នាក់ ផងដែរ ។

គួរបញ្ជាក់ដែរថា នៅត្រីមាសទី១ នៃដើមខែមីនានេះ ភាគីថៃបានចាប់បញ្ជូនពលករខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃដោយខុសច្បាប់ ឲ្យវិលត្រឡប់មកកម្ពុជាវិញមានចំនួនរាប់ពាន់នាក់ហើយ បើគិតមកទល់នឹងថ្ងៃនេះ តាមច្រកអន្តរជាតិដូង ក្នុងទឹកដីស្រុកកំរៀងខេត្តបាត់ដំបង ដែលនេះ សបញ្ជាក់ឲ្យឃើញថាអាជ្ញាធរថៃ មានការរឹតបន្តឹងយ៉ាងខ្លាំងទៅលើច្បាប់អន្តោប្រវេសន៍ ដែលកន្លងមករាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏ធ្លាប់បានប្រកាសរួចមកហើយ ស្តីពីពលករខ្មែរដែលត្រូវទៅធ្វើការនៅក្នុងប្រទេសថៃ ត្រូវបំពេញច្បាប់ឲ្យបានត្រឹមត្រូវ ជៀសវាងនូវការជឿតាមមេខ្យល់ដែលញុះញង់ក្នុងគោលបំនងកេងយកផលចំណេញពីកម្លាំងញើស ឈាមរបស់ពលករ ដោយធ្វើការនាំឆ្លងដែនតាមច្រករបៀងនានាដោយខុសច្បាប់ គឺអាចប្រឈមមុខទៅនឹងគ្រោះថ្នាក់ជាទីបំផុតផងដែរ ៕

website_news/2017060304.txt · Last modified: 2017/08/24 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki