website_news:2017060305

ក្នុងសប្តាហ៍ដើមខែមីនា អាជ្ញាធរថៃបញ្ជួនពលករខ្មែរ ត្រឡប់ប្រទេសវិញ រាប់ពាន់នាក់ តាមច្រកទ្វាភ្នំដីតំបន់គីឡូ១៣

http://www.vd7news.com March 05,2017 10:36 AM

ខេត្តបាត់ដំបង ៖ យោងតាមរបាយរបស់សមត្ថកិច្ចជំនាញ ប្រចាំច្រកទ្វាភ្នំដី តំបន់គីឡូម៉ែត្រ១៣ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង កំឡុងពេលដើមខែមីនា ក្នុងសប្តាហ៍ទី១កន្លងមកនេះ អាជ្ញាធរថៃបានបញ្ជួនពលករខ្មែរ ឆ្លងដែនខុសច្បាប់ មកប្រទេសខ្លួនវិញ រាប់ពាន់នាក់ តាមច្រកទ្វាភ្នំដីតំបន់ព្រំដែនគីឡូ១៣ ក្នុងស្រុកសំពៅលូន។ តាមការបំភ្លឺពីមន្ត្រីជំនាញ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានអោយដឹងចាប់ពីថ្ងៃទី១ ដើមខែមីនានៅក្នុងសប្តាហ៍ទី១ ខែមីនាឆ្នាំ២០១៧ កន្លងមកនេះ មានពលករខ្មែរជាង ពីរពាន់នាក់ ដែលអាជ្ញាធរថៃ បានបញ្ជួនត្រឡប់មកកាន់ប្រទេសកំណើតវិញ ដោយសារតែពលករខ្មែរទាំងនោះ ឆ្លងដែនចូលទៅធ្វើការក្នុងទឹកដីថៃ ដោយខុសច្បាប់។

ខាងការិយាល័យជំនាញអាវុធហត្ថស្រុកសំពៅលូនថា ពលករខ្មែរដែលធ្វើចំណាកស្រុកខុសច្បាប់នេះភាគច្រើនគឺជាបុរស ក្នុងចំណោមទូរលេខខាងលើមានពលករស្ត្រីនិងក្មេងតូចៗតិចជាងបុរសដែលពួកគេបានធ្វើដំណើរពីគ្រប់ច្រកល្ហក់ស្ទើគ្រប់តំបន់មានអ្នកមកពីខេត្តព្រៃវែង កំពង់ស្ពឺ តាកែវ ខេត្តកំពង់ចាម កំពុងឆ្នាំង បន្ទាយមានជ័យសៀមរាបពោធិសាត់និងខេត្តបាត់ដំ បងមួយចំនួនធំទៀតពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់បណ្តោយព្រំដែនកម្ពុជា-ថៃ ។

លោក អ៊ុចអ៊ុំភីនីសារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានអោយដឹងថា ក្នុង ឆ្នាំ២០១៧កន្លងនេះ អាជ្ញាធរថៃ បានចាប់បញ្ជូន ពលករខ្មែរ ដែលធ្វើចំណាកស្រុកដោយខុសច្បាប់ ចូលទៅធ្វើការក្នុងទឹកដីថៃ ច្រើនលើសលប់ សរុបពលករទាំងអស់ ដែលអាជ្ញាធរថៃ បានបញ្ជូនត្រឡប់មកកាន់ប្រទេសវិញ មិនលើសពី៧៣២៨នាក់ មានស្ត្រីប្រមាណ៣៦១២នាក់ និងកុមារជាង៤៧៩នាក់ ដោយឡែកពលករខ្មែរដែរ វិញមិនលើសពី៧៣២៨នាក់ មានស្ត្រីប្រមាណ៣៦១២នាក់ និងកុមារជាង៤៧៩នាក់ ដោយឡែកពលករខ្មែរ ដែលចូលបំពេញបែបបទស្របច្បាប់ ទៅធ្វើការងារនៅក្នុងប្រទេសថៃ មានច្រើនជាង២លាននាក់ ៕ ដោយ-ឥទ្ធិពល

website_news/2017060305.txt · Last modified: 2017/08/24 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki