website_news:2017060306

អាជ្ញាធរថៃបញ្ជូនសពពលករខ្មែរម្នាក់កម្ពុជានៅច្រកសំពៅលូន

http://www.rasmeinews.com/local ដោយ ៖អ៊ុងសារុំ ថ្ងៃទី 5 មីនា 2017 ម៉ោង 03:09:PM

(បាត់ដំបង)៖សពពលករខ្មែរម្នាក់ដេកស្លាប់គ្មានមូលហេតុត្រូវបានអាជ្ញាធរថៃដឹកតាមរថយន្តបញ្ជូនមកឲ្យអាជ្ញាធរខ្មែរវិញតាមច្រកតំបន់ភ្នំដីក្នុងស្រុកសំពៅលូនកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៤ខែមិនាឆ្នាំ២០១៧។ មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថាសពពលករខ្មែរម្នាក់មានឈ្មោៈ ហួន ហើម ភេទប្រុស អាយុ២៤ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀងខេត្តបាត់ដំបង។មន្ត្រីរូបនេះបានបញ្ជាក់ថាបុរសពលករខ្មែរម្នាក់បានដេកស្លាប់នៅកន្លែងធ្វើការងារនៅក្នុងទឹកដីថៃហើយអាជ្ញាធរថៃបានដឹកតាមរថយន្តបញ្ជូនមកកម្ពុជាវិញ៕

website_news/2017060306.txt · Last modified: 2017/08/24 15:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki