website_news:2017060307

អាជ្ញាធរថៃបញ្ជូនពលរដ្ឋខ្មែរម្នាក់ មកកាន់កម្ពុជាវិញ ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់

http://police.gov.kh/blog 9:57 am 5 មីនា 2017 12

ឧត្តរមានជ័យ ៖ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ អាជ្ញាធរថៃ បានបញ្ជូនប្រជាពលរដ្ឋខ្មែរម្នាក់ មកឲ្យភាគីកម្ពុជា តាមច្រកអន្តរជាតិជាំ ក្រោយពីចោទប្រកាន់ពីបទឆ្លងដែន កាប់ឈើគ្រញូងខុសច្បាប់ ចូលតាមច្រកអូរគ្រញូង ជាប់ គុកនៅខេត្តស៊ីសាកេត ប្រទេសថៃ ។ សមត្ថកិច្ចកម្ពុជាបានថ្លែងថា ពលរដ្ឋដែលអាជ្ញាធរថៃបញ្ជូន មកកាន់កម្ពុជាវិញ មាន ឈ្មោះអ៊ីម ក្រឹម ភេទប្រុស អាយុ១៦ ឆ្នាំ រស់នៅភូមិគោកធ្លក ឃុំដំរីស្លាប់ ស្រុកកំពុងស្វាយ ខេត្ត កំពង់ធំ ត្រូវបានអាជ្ញាធរចាប់ខ្លួនបាន និងបានចោទប្រកាន់ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងមកនេះ ។ ក្រោយពីសមត្ថកិច្ចកម្ពុជាទទួលបាន និងបានធ្វើការអប់រំដល់ ពលរដ្ឋខ្មែរខាងលើនេះ មិនត្រូវទៅរកស៊ី ឬកាប់ឈើនៅ ស្រុកគេបន្តទៀតអីមិនដូច្នោះទទួលបានលទ្ធផលខាងលើនេះជាមិនខាន ត្រូវតែគោរពច្បាប់ ៕

website_news/2017060307.txt · Last modified: 2017/08/24 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki