website_news:2017060406

ច្រកអន្តរជាតិប៉ោយប៉ែតបើកអោយបងប្អូនពលករខ្មែរចេញចូលដោយសេរីហើយកាលពីម្សិលមិញ

http://www.khmerchonburi.inf ថ្ងៃទី05 ខែមេសា ឆ្នាំ2017

ច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែតបានបើកអោយបងប្អូនពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃអាចធ្វើដំណើរវិលត្រឡបទៅលេងស្រុកកំណើតរបស់ខ្លួនបានចាប់តាំងពីថ្ងៃទី05 ខែមេសា រហូតដល់ថ្ងៃទី30ខែមេសាឆ្នាំ2017។ តាមនយោបាយរបស់(កសឆ ថៃ)ដែលដំត្រូវអោយពលករខ្មែរស្របច្បាប់អាចធ្វើដំណើរចុះទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។

ដោយពលករខ្មែរស្របច្បាប់ទាំងអស់ដែលមាន(ប័ណ្ណស៊ីជុំពូ)និងបាស្ព័រត្រូវមានលិខិតបញ្ជាក់ការធ្វើដំណើចេញពីក្រសួងការងារថៃទើបអាចធ្វុំដំណើរចេញតាមផ្លូវត្រងបានដោយមិនអស់ប្រាក់ឡើយ។ ហើយក្នុងឱកាសនេះដែរមានបងប្អូនពលករខ្មែរមួយចំនួនបានកើតខ្យល់ដោយសារតែឈរចាំអាជ្ញាធរថៃពិនិត្យឯកសារយូរពេកព្រោះមានពលករខ្មែររាប់ម៉ឺននាក់មកឈរដំរង់ជួរចាំចេញច្រកនេះ។ ប្រភពពីៈแนวหน้า

website_news/2017060406.txt · Last modified: 2017/04/06 18:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki