website_news:2017060600៦

ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ ស្វែងរកការ លើកលែងទោស ដល់ពលរដ្ឋខ្មែរ ២៤នាក់

http://www.daem-ampil-news.html អង្គារ, 06 មិថុនា ២០១៧ 11:49 ដោយ: ដើមអម្ពិល ID:012

ភ្នំពេញ៖ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេ ត្តសាកែវ ប្រទេសថៃ បាននិងកំពុងធ្វើអន្តរាគមន៍ ជួយពលរដ្ឋខ្មែរ ចំនួន២២នាក់ ដែលត្រូវបានអាជ្ញាធរថៃ ឃុំខ្លួន ពីបទក្លែងបន្លំ និងប្រើប្រាស់លិខិត ឆ្លងដែនក្លែងបន្លំ និង២នាក់ ទៀត ពីបទចូលរួមពាក់ព័ន្ធ។

យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី៦មិថុនានេះ បានឲ្យដឹងថា “ស្ថានអគ្គ កុងស៊ុល កំពុងស្វែងរកមេធាវីស្ម័គ្រចិត្ត ជួយការពារក្តីឲ្យពលរដ្ឋខ្មែរទាំង២៤នាក់ ក្នុងពេលកាត់ក្តីនាពេលខាងមុខ ហើយនឹងស្នើសុំការយោគ យល់លើកលែងទោស ដល់ពួកគាត់ផងដែរ” ។ ប្រភពដដែលបន្ថែមថា នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៧ ស្ថានអគ្គកុងស៊ុល បានបញ្ជូនមន្រ្តី ទៅជួបផ្ទាល់ ជាមួយពលរដ្ឋខ្មែរទាំង២៤នាក់នៅពន្ធនាគារខេត្តសាកែវ ហើយទទួលបានព័ត៌មានថា ពលរដ្ឋខ្មែរ ទាំងនោះ បានចំណាយប្រាក់ឲ្យមេខ្យល់ នៅក្រុងប៉ោយប៉ែតចំនួន២៥០០បាតក្នុងម្នាក់ សំរាប់លិខិតឆ្លងដែន និង ១០០០បាតក្នុងម្នាក់ សម្រាប់ធ្វើដំណើរតាមរថយន្តទៅកាន់គោលដៅធ្វើការរៀងៗខ្លួន។ តាមការពិនិត្យរបស់ស្ថានអគ្គកុងស៊ុល លិខិតឆ្លងដែនទាំង២២ ពិតជាក្លែងក្លាយមែន។ សេចក្ដីប្រកាសព័ត៌មានដដែលបន្ថែមថាបច្ចុប្បន្ន ពលរដ្ឋខ្មែរទាំង២៤នាក់ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅពន្ធនាគារខេត្តសាកែវ ដោយ ពុំមានការធ្វើបាប ឬការធ្វើទុក្ខបុកម្នេញអ្វីឡើយ ហើយទទួលបានការផ្តល់ របបអាហារ៣ពេលក្នុងមួយថ្ងៃ។

បញ្ជីឈ្មោះពលរដ្ឋខ្មែរ ចំនួន ២៤ នាក់ ដែលត្រូវសមត្ថកិច្ចថៃចាប់ឃុំខ្លួន នៅពន្ធនាគារខេត្តសាកែវ ពីបទក្លែងបន្លំឯកសារធ្វើដំណើរ និងពីបទចូលរួមពាក់ព័ន្ធ៖

1- ឈ្មោះ រ.ស.គ ភេទស្រី អាយុ ២៧ឆ្នាំ នៅភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម

2- ឈ្មោះ ស.ស ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិរយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម

3- ឈ្មោះ អ.ស.ឡ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិរយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម

4- ឈ្មោះ ស.អ ភេទស្រី អាយុ ២៥ឆ្នាំ នៅភូមិរយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម

5- ឈ្មោះ ស.ម ភេទស្រី អាយុ ៥០ឆ្នាំ នៅភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម

6- ឈ្មោះ រ.រ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម

7- ឈ្មោះ យ.វ.ដ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិឬស្សីកែវ ឃុំឬស្សីកែវ ស្រុកព្រៃប្រសប់ ខេត្តក្រចេះ

8- ឈ្មោះ ឈ.ឈ ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិឬស្សីធំ ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប

9- ឈ្មោះ ល.ស ភេទស្រី អាយុ៣១ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

10- ឈ្មោះ ព.ន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិត្រាចក្រោយ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់

11- ឈ្មោះ ស.រ ភេទស្រី អាយុ ៣៤ឆ្នាំ ត្រូវជាប្រពន្ធរបស់ ព.ន

12- ឈ្មោះ ណ.ណ ភេទប្រុស អាយុ ១២ឆ្នាំ ត្រូវជាកូនរបស់ ព.ន និង ស.រ

13- ឈ្មោះ វ.ក.ស ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិទទារ សង្កាត់ចេក ស្រុក/ខេត្តស្វាយរៀង

14- ឈ្មោះ ព.ស.ម. ភេទស្រី អាយុ ២៥ឆ្នាំ ត្រូវជាប្រពន្ធរបស់ វ.ក.ស

15- ឈ្មោះ ផ.ស.ភ. ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិយាយអន ឃុំពុតតាសត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ

16- ឈ្មោះ ផ.ស.ភ ភេទស្រី អាយុ ២២ឆ្នាំ នៅឃុំពុតតាសត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ

17- ឈ្មោះ ផ.ផ ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិចំការននោង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

18- ឈ្មោះ ច.ឃ ភេទស្រី អាយុ ៤៤ឆ្នាំ ត្រូវជាប្រពន្ធរបស់ ផ.ផ

19- ឈ្មោះ ព.ឡ ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិព្រះនេតព្រះ ឃុំព្រះនេតព្រះ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ

20- ឈ្មោះ ម.ស ភេទស្រី អាយុ ៤៥ឆ្នាំ ត្រូវជាប្រពន្ធរបស់ ព.ឡ

21- ឈ្មោះ យ.ស.វ ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិព្រះនេតព្រះ ឃុំព្រះនេតព្រះ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ

22- ឈ្មោះ ផ.ណ ភេទស្រី អាយុ ២៥ឆ្នាំ នៅភូមិធ្នា ឃុំស្រែត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។

23- ឈ្មោះ ញ.វ ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (នាំមនុស្សម្នាក់ចូលតាមច្រក​​របៀងដើមស្រល់ តម្លៃ៥០០បាត/ម្នាក់)

24- ឈ្មោះ រ.ច.ណ ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិជួបអាវ១ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្ត ព្រៃវែង (អ្នករកឡានឲ្យគេជិះ)៕

website_news/2017060600៦.txt · Last modified: 2017/06/06 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki