website_news:20170606001

ក្រសួងការងារ បញ្ចេញឈ្មោះក្រុមហ៊ុនជ្រើសរើសពលករស្របច្បាប់ទាំង ៧៧

http://www.thmey-thmey-news.html 05, Jun 2017 , 10:19 pm ដោយ: ខាន់ សុគុំមនោ VOA

ភ្នំពេញ៖ ដើម្បីការពារផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងចង់ទៅធ្វើការនៅបរទេសដោយស្របច្បាប់ ឬការធ្វើចំណាកស្រុកដោយសុវត្ថិភាព ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសឈ្មោះទីភ្នាក់ងារឯកជនទាំង ៧៧ ក្រុមហ៊ុន ដែលទទួលការអនុញ្ញាតពីក្រសួងក្នុងការជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសូង នៅថ្ងៃទី២៩ខែឧសភា។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់សាធារណជនត្រូវប្រុងប្រយ័ត្នចំពោះជនខិលខូច ជនឆ្លៀតឱកាស ជាពិសេសក្រុមហ៊ុន ឬអង្គការមួយចំនួនដែលមិនមានឈ្មោះក្នុងបញ្ជីឈ្មោះរបស់ក្រសួង។ ប្រសិនបើបានជួបករណីនេះ គេអាចផ្ដល់ព័ត៌មានមកនាយកដ្ឋានមុខរបរ និងហត្ថពលកម្មនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរសព្ទលេខ ០២៣ ៨៨០ ៤៧៤ ឬ ០១១ ៨៩៨ ៩១២ ឬ ០៩៨ ៧៦៥ ៤១១ ឬទាក់ទងដោយផ្ទាល់ទៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានី ខេត្តទាំង២៥ ។

website_news/20170606001.txt · Last modified: 2017/06/06 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki