website_news:20170606002

បើភាគីថៃមិនដោះលែងប្រជាពលរដ្ឋ គឺមិនឲ្យរថយន្តថៃ២៦គ្រឿងដូចគ្នា

http://www.kaoh-santiphap-news.html ដោយ ៖ ប៊ុន ធឿន ថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០១៧

ខេត្តបន្ទាយមានជ័យ ៖ ភាគីថៃសន្យា និងដោះលែងប្រជាពលរដ្ឋខ្មែរ១៣នាក់ នៅថ្ងៃ៧ មិថុនា ២០១៧ តែប្រជាពលរដ្ឋថា បើមិនដោះលែងប្រជាពលរដ្ឋគឺមិនដោះលែងរថយន្តថៃ២៦គ្រឿងដូចគ្នា ឃាត់រហូតដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក។ លោកវរៈសេនីយ៍ទោ ឡុង សំណាង មេបញ្ជាការនគរបាលព្រំដែនគោកលេខ៨០៧ តំបន់ព្រំដែនបឹងត្រកួន បានប្រាប់ថា នៅពេលតម្រួតថៃឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន១៣នាក់ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងស្រុកតាប្រាយ៉ាខេត្តស្រះកែវ ដែលត្រូវបានចោទប្រកាន់ពីបទស្នាក់នៅអន្តោប្រវេសន៍ខុសច្បាប់។

លោកបានបញ្ជាក់ថា៖ក្រោយពេលតម្រួតថៃឃាត់ប្រជាពលរដ្ឋខ្មែរ១៣នាក់ហើយ បងប្អូនត្រូវជាសាច់ញាតិប្រជាពលរដ្ឋខ្មែរបានខឹងសម្បារនាំគ្នាយករថយន្ត៤ទៅ៥គ្រឿង និងលូបានបិទផ្លូវឃាត់រថយន្តថៃចំនួន២៦គ្រឿង ដែលដឹកដំឡូងមីមិនឲ្យចូលទៅថៃដូចគ្នា។ ដោយថ្នូរឲ្យដោះលែងប្រជាពលរដ្ឋ១៣នាក់ដូចគ្នា បើមិនដោះលែងទេរថយន្តក៏ត្រូវទុករហូតដល់ដោះលែង។ លោកវរៈសេនីយ៍ទោ ឡុង សំណាង បានបញ្ជាក់ថា ដោយមានការណែនាំពីលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត លោកបានរួមសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន បានទៅជួបភាគីថៃ៣ទៅ៤លើកមកហើយ។

ដោយភាគីថៃថា ប្រជាពលរដ្ឋខ្មែរ១៣នាក់ ដែលត្រូវបានឃាត់ខ្លួនគឺធ្វើការក្នុងក្រុមហ៊ុនគ្រឿងអេឡិចទ្រូនិក ថៃដោយខុសច្បាប់ដែលត្រូវបានក្រុមហ៊ុនមានច្បាប់បានប្តឹង និងចុះបង្ក្រាបឃាត់ពលករខ្មែរចំនួន១៣នាក់ ធ្វើការក្នុងក្រុមហ៊ុនរហូតពេលនេះបានបញ្ជូនខេត្តស្រះកែវដោយរង់ចាំការអនុវត្តន៍តាមច្បាប់ហើយត្រូវដោះលែងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។ ប្រជាពលរដ្ឋដែលត្រូវជាសាច់ញាតិបានបញ្ជាក់ថា បើភាគីថៃមិនដោះលែងប្រជាពលរដ្ឋខ្មែរ១៣នាក់ឲ្យត្រឡប់មកវិញទេគឺប្រជាពលរដ្ឋមិនដោះលែងរថយន្តថៃចំនួន២៦គ្រឿងនេះទៅវិញដូចគ្នា ព្រោះថា ប្រជាពលរដ្ឋខ្មែរដែលត្រូវចាប់ខ្លួនមិនមែនអន្តោរប្រវេសន៍ខុសច្បាប់ឡើយទៅធ្វើដោយទិញសំបុត្រឆ្លងដែនម្នាក់តំលៃ១.០០០រៀលហើយទៅរកការងារធ្វើតាមបន្ទាត់ព្រំដែនទៅព្រឹកវិលល្ងាច៕

website_news/20170606002.txt · Last modified: 2017/08/24 15:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki