website_news:20170606003

ពលករខុសច្បាប់រត់ជាន់ជើងគ្នា នៅពេល សមត្ថកិច្ចថៃចុះត្រួតពិនិត្យលិខិតអនុញ្ញាតធ្វើការនៅក្នុងប្រទេសថៃ

http://www.khmer-chonburi.com/archives/ ០6 JUN 2017 ខ្មែរ បាត់ដំបង

ពលករចំណាកខុសច្បាប់ធ្វើការនៅប្រទេសថៃជាង30នាក់ ត្រូវអាជ្ញាធរមូលដ្ឋានប្រទេសថៃចុះត្រួតពិនិត្យលិខិតអនុញ្ញាតឲ្យធ្វើការនៅក្នុងប្រទេសថៃ។ កាលពីវេលាម៉ោង16:30នាទីល្ងាច ថ្ងៃច័ន ទី05 ខែមិថុនា ឆ្នាំ2017អាជ្ញាធរមូលដ្ឋានថៃបានរួមគ្នាជាមួយទាហានតម្រួតថៃបានធ្វើការចុះត្រួតពិនិត្យឯកសារធ្វើការរបស់ពលករចំណាកស្រុកនៅកន្លែងជីវកម្ម ប្រឡាក់សាច់ជ្រូកអាំងដ៏ល្បីមួយកន្លែង ដែលស្ថិតនៅក្នុងអាគារ3ជាន់លេខ164/ នៅក្បែរផ្លូវ ផេតការសេម ក្នុងឃុំប្រាក់បាក់ខោន ស្រុកមឿង ខេត្តណាខនប៉ាធុម ប្រទេសថៃ ក្នុងការចុះត្រួតពិនិត្យកន្លែងអាជីវកម្មខាងលើសមត្ថកិច្ចថៃបានរកឃើញពលករចំណាកស្រុកធ្វើការនៅទីនោះចំនួន30នាក់ កំពុងការប្រឡាក់សាច់ជ្រូកនិងដោតសាច់អាំងមួយចំនួន។ តាមការត្រួតពិនិត្យសមត្ថកិច្ច បានរកឃើញពលករខុសច្បាប់គ្មានលិខិតអនុញ្ញាតធ្វើការចំនួន8នាក់និងមានអាយុក្រោម18 ឆ្នាំ ចំនួន8 នាក់ និងមានពលករមួយចំនួនកំពុងលូនក្រោមរបងដើម្បីគេចខ្លួនមួយចំនួនទៀត។

ក្នុងករណីខាងលើសមត្ថកិច្ចបានឃាត់ខ្លួនបានពលករខុសច្បាប់ចំនួន7នាក់ប្រុស4 នាក់ស្រី3 នាក់ ធ្វើការខុសកន្លែង2នាក់ ករណីថៅកែថៃជួលឬទទួលពលករចំណាកស្រុកខុសច្បាប់ និងអាយុក្រោម18ឆ្នាំធ្វើការ និងត្រូវមានទោសពីបទប្រើប្រាស់កម្លាំងពលកម្មលើអនីតិជនអាយុក្រោម18ឆ្នាំ និងត្រូវមានទោសជាប់គុកនិង ពិន័យជាប្រាក់ចាប់ពី1000បាតដល់200000បាត ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានប្រគល់ពលករខុសច្បាប់ទាំងអស់ទៅអោយតម្រួតអន្តោប្រវេសន៍ចាត់វិធានការតាមផ្លូវច្បាប់។

website_news/20170606003.txt · Last modified: 2017/06/06 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki