website_news:20170606004

ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ អន្តរាគមដោះលែង ពលករខ្មែរ១១នាក់ ឲ្យវិលមកមាតុភូមិវិញ

https://www.dap-news.com/kh/ អង្គារ, 06 មិថុនា ២០១៧ 10:42 ដោយ: ស៊ាន កុសល ID:102

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ បានសម្របសម្រួល ជាមួយនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងសន្តិសុខរបស់ឡាវ ឲ្យមានការដោះលែង ពលករខ្មែរចំនួន១១នាក់ ដែលបានចូលទៅធ្វើការ ដោយខុសច្បាប់នៅក្នុងប្រទេសឡាវ ឲ្យបានវិលមកកម្ពុជាវិញ ។ បើតាមលោក ជុំ សុន្ទីរ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ពលករទាំង១១នាក់នោះ បានចូលទៅធ្វើការខុសច្បាប់ ក្នុងខេត្តសៃយ៉ាបូរី ហើយត្រូវអាជ្ញាធរឡាវចាប់ឃាត់ ។

ពលករទី១-ស.ស.រ (ប្រុស) អាយុ៣៣ឆ្នាំ មកពីស្រុកបាភ្នំ ខេត្តព្រៃវែង, ទី២-ច.ទ (ប្រុស) អាយុ២៣ឆ្នាំ មកពីស្រុកបាភ្នំ ខេត្តព្រៃវែង, ទី៣-ក.ស.រ (ស្រី) អាយុ២៨ឆ្នាំ មកពីស្រុកបាភ្នំ ខេត្តព្រៃវែង , ទី៤-រ.យ (ប្រុស) អាយុ២៤ឆ្នាំ មកពីស្រុកបាភ្នំ ខេត្តព្រៃវែង, ទី៥-ភ.យ (ប្រុស) អាយុ២៣ឆ្នាំ មកពីស្រុកបាភ្នំ ខេត្តព្រៃវែង, ទី៦-ឌ.ស.រ (ប្រុស) អាយុ២៦ឆ្នាំ មកពីស្រុកស្វាយអន្ទរ ខេត្តព្រៃវែង, ទី៧-អ.ស.វ (ប្រុស) អាយុ៤៥ឆ្នាំ មកពីស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង, ទី៨-ស.រ (ប្រុស) អាយុ២៣ឆ្នាំ មកពីស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង, ទី៩-ក.ស.ភ (ប្រុស) អាយុ២២ឆ្នាំ មកពីស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង, ទី១០-ត.ល (ប្រុស) អាយុ២១ឆ្នាំ មកពីស្រុកបាកាន ខេត្តពោធិ៍សាត់ និងទី១១-ជ.ឆ (ប្រុស) អាយុ២៦ឆ្នាំ មកពីស្រុកបាកាន ខេត្តពោធិ៍សាត់។

ពលករខ្មែរទាំង១១នាក់ ត្រូវបានមេខ្យល់នាំធ្វើដំណើរតាមទូក ចូលទៅប្រទេសឡាវ កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៧ ហើយត្រូវបានអាជ្ញាធរខេត្ត សៃយ៉ាបូរី ចាប់ឃាត់ខ្លួន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៧។ ស្ថានទូតបានរៀបចំ មាតុភូមិនិវត្តន៍របស់ពលករ ទាំង១១នាក់ មកកម្ពុជាវិញ តាមរថយន្តក្រុង នៅថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០១៧ ៕

website_news/20170606004.txt · Last modified: 2017/06/06 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki