website_news:20170606005

ថៅកែថោកទាបមិនបើកប្រាក់ខែអោយហើយ ប្ដឹងតម្រួតអោយចាប់គ្នាទៀត

http://www.khmer-chonburi.com/archives/ ០6 JUN 2017 ខ្មែរ បាត់ដំបង

ពិតជាថោកទាបមែន ថៅកែសំណង់នជាតិថៃម្នាក់គ្មានប្រាក់បើកអោយកម្មករ ប្រើល្បិចដកហូតយកលិខិតធ្វើការរបស់កម្មកររួចប្ដឹងតម្រួតអោយចុះចាប់ដើម្បីកុំអោយអស់ប្រាក់។ កាលពីថ្ងៃអង្គារទី05 ខែមិថុនា ឆ្នាំ2017 មានករណីកម្មករជនជាតិមីយ៉ាន់ម៉ាម្នាក់ខឹងចិត្តនឹងថៅកែថៃមិនប្រាក់ឈ្នួលធ្វើការអោយ ហើយថែមទាំងប្ដឹងតម្រួតអោយចាប់គ្នាទៀត បានធ្វើឲ្យកម្មកររូបនោះឡើងដំបូលផ្ទះថ្មកំពស់3ជាន់ដើម្បី ឡូតសម្លាប់ខ្លួន ហេតុការណ៍នេះបានកើតឡើងនៅក្នុង(សយ)ថាត់ណា ឃុំ ឡាតលុមកែវ ស្រុកឡាតលុមកែវ ខេត្តសាមុតប្រាកាន ប្រទេសថៃ បុរសដែលប៉ុនប៉ងឡូតសម្លាប់ខ្លួននោះត្រូវបានគេស្គាល់ថាជាជនជាតិមីយ៉ាន់ម៉ា(មិនស្គាល់ឈ្មោះ) ភេទប្រុសអាយុ24 ឆ្នាំ ជាកម្មករសំណង់នៅកន្លែងកើត។ បច្ចុប្បន្នបុរសជនជាតិមីយ៉ាន់ម៉ារូបនោះត្រូវសមត្ថកិច្ចថៃនាំខ្លួនយកទៅស្ងប់សតិអារម្មណ៍នៅស្ថានីយប៉ូលិស។

website_news/20170606005.txt · Last modified: 2017/06/06 14:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki