website_news:2017060701

រដ្ឋាភិបាលឲ្យស្ថានកុងស៊ុលកម្ពុជានៅក្រៅប្រទេសយកចិត្តទុកដាក់លើពលករ

http://www.v-o-d-news.html ដោយ លោក ពេជ្រ ចំរុង | ថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង 4:53 PM

ក្រសួងការបរទេសកម្ពុជាបានប្រាប់ដល់ស្ថានទូត និងស្ថានអគ្គកុងស៊ុលខ្មែរនៅក្រៅប្រទេស បង្កើនការយកចិត្តទុកដាក់លើការរស់នៅ និងការងាររបស់ពលករ ខណៈពួកគេទទួលរងបញ្ហាសុខភាព និងគ្រោះថ្នាក់នៅកន្លែងធ្វើការ។ យោងតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៧ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សន្ទរី បានទទូចយ៉ាងដូចច្នេះ បន្ទាប់ពីរកឃើញថាពលករខ្មែរធ្វើការនៅក្រៅប្រទេស គឺច្រើនជួបបញ្ហាសុខភាពរហូតដល់បាត់បង់ជីវិត ជួបបញ្ហានៅកន្លែងការងារ និងគ្រោះថ្នាក់ចរាចរណ៍។

បើតាមសេចក្ដីប្រកាស ក្រសួងការបរទេសទទូចឲ្យស្ថានទូត និងស្ថានអគ្គកុងស៊ុលខ្មែរប្រចាំនៅបរទេស បង្កើនការយកចិត្តទុកដាក់ខ្ពស់លើសុខមាលភាពរបស់កម្មករ តាមរយៈការជួយពិនិត្យនិងអប់រំអំពីបញ្ហាសុខភាពដល់ពួកគេ សហការជាមួយអាជ្ញាធរនៃប្រទេសម្ចាស់ផ្ទះ ដើម្បីណែនាំពីសុវត្ថិភាពការងារ និងកែលម្អលក្ខខណ្ឌការងារមួយចំនួនដល់ពលករខ្មែរ។

បើតាមរបាយការណ៍សិក្សាស្រាវជ្រាវមួយរបស់មជ្ឍមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ឲ្យដឹងថា នៅឆ្នាំ២០១៧ កម្ពុជាបានបញ្ជូនពលករទៅធ្វើនៅក្រៅប្រទេសប្រមាណជាង៩ពាន់៣រយនាក់(៩៣៣៤នាក់) ដោយថា ពលករខ្មែរច្រើនជួបបញ្ហាសុខភាព គ្រោះថ្នាក់ការងារ ការប្រមាថមាក់ងាយពីម្ចាស់ផ្ទះ និងអំពើរំលោភបំពានផ្លូវភេទជាដើម៕

website_news/2017060701.txt · Last modified: 2017/07/06 10:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki