website_news:2017060705

ជនចំណាកស្រុកកម្ពុជា ៤ នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តតាក់ស៊ីបុកកុងតឺន័រ នៅពេលព្យាយាមរត់មកស្រុកវិញ ក្រោយថៃរឹតបន្តឹងច្បាប់

http://www.rasmei-kampuchea-news.html ដោយ ៖កញ្ញាដាលីស ថ្ងៃទី 5 កក្កដា 2017 ម៉ោង 02:50:PM

មនុស្ស ៥ នាក់ ក្នុងនោះអ្នកបើកបរជនជាតិថៃម្នាក់ និង ជនជាតិកម្ពុជាបួននាក់ ដែលកំពុងគេចចេញពីការពិន័យធ្ងន់ធ្ងរទាក់ទិនពលករបរទេសខុសច្បាប់ បានរងរបួស នៅពេលរថយន្តភីកអាប់ពួកគេបុករថយន្តកុងតឺន័រ ក្នុងស្រុកណុន ឌីនដែង ខេត្តបុរីរ៉ាំ កាលពីព្រឹកថ្ងៃពុធ ទី៥ កក្កដា។ ការបុកនេះកើតឡើងនៅលើផ្លូវហាយវ៉េលេខ ៣៤៨ (ស្រុកណុនឌីនដែង-តាប្រាយ៉ា) នៅម្តុំ បានថនចៅប៉ា នៃតំបន់ឡាំណាងរ៉ុង ក្នុងខេត្តបុរីរ៉ាំភាគនិរតី នៅម៉ោងប្រហែល ៨:៣០ នាទីព្រឹក។

ប៉ូលិសបានឃើញរថយន្តភីកអាប់ម៉ាក Toyota Vigo ខ្ទេចខ្ទី ចុះបញ្ជីក្នុងខេត្តណាខនណាយក់ ដោយបង្ខាំងផ្លូវមួយទាំងមូល។ មានមនុស្ស ៥ នាក់រងរបួសក្នុងរថយន្តតាក់ស៊ីនោះ ដែលក្នុងនោះមានថៃម្នាក់និងកម្ពុជា ៤ នាក់ ហើយខាងកម្ពុជាមានបុរសម្នាក់ ស្ត្រីពីរនាក់ និងកុមារីម្នាក់។ ជនចំណាកស្រុកទាំងនេះត្រូវបានដឹកទៅមន្ទីរពេទ្យណុនឌីងដែង និង បុរសកម្ពុជាម្នាក់ ក្រោយមកបានផ្ទេរទៅមន្ទីរពេទ្យខេត្តបុរីរ៉ាំ ដើម្បីព្យាបាលរបួសធ្ងន់ធ្ងរ។

ប៉ូលិសនិយាយថា ជនកម្ពុជាបានជួលរថយន្តភីកអាប់ និង អ្នកបើកបរដើម្បីដឹកពួកគេទៅព្រំដែននៅស្រុកអារញ្ញប្រាថេតនៃខេត្តស្រះកែវ។ ពួកគេបានកំពុងវិលត្រឡប់ទៅស្រុកទេសវិញ ក្រោមច្បាប់ពលករបរទេសថ្មីដ៏តឹងរ៉ឹងចំពោះពលករបរទេសដែលមិនបានចុះបញ្ជី។ អ្នកបើកបរបាត់បង់ការគ្រប់គ្រងរថយន្តភីកអាប់ ហើយបុករថយន្តកុងតឺន័រកង់ ១៨។ អ្នកបើកបរគ្រាន់តែរបួសស្រាលប៉ុណ្ណោះ ហើយបានរត់គេចពីកន្លែងកើតហេតុ ខណៈដែលបុគ្គលិកសង្គ្រោះកំពុងជួយជនរងគ្រោះផ្សេងទៀត។ ប៉ូលិសកំពុងតាមចាប់ខ្លួនបុរសនេះ៕

website_news/2017060705.txt · Last modified: 2017/07/06 10:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki