website_news:2017060706

ថៃបញ្ជូនពលករខ្មែរមកស្រុកវិញជាច្រើននាក់ទៀតនៅថ្ងៃនេះ http://www.phnompenh-thmey-news.html ចេញផ្សាយ ថ្ងៃទី 05/07/2017

ខេត្តបាត់ដំបង ៖ កម្លាំងតម្រួតថៃបានបញ្ជូនពលករខ្មែរមកស្រុកកំណើតវិញជាង២០០នាក់ទៀតនៅថ្ងៃទី៥ កក្តដានេះ។ លោក ឈុន វឿន កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកកំរៀងបានផ្តល់ព៌តមានអោយដឹងមុននេះបន្តិចថា នៅថ្ងៃទី៥ កក្តដា ឆ្នាំ២០១៧ គិតចាប់ពីម៉ោង៧.០០នាទីព្រឹកដល់ម៉ោង២.០០នាទីរសៀលនេះតម្រួតរបស់ប្រទេសថៃចាប់បញ្ជូនពលករកម្ពុជាខុសច្បាប់អោយត្រឡប់មកកាន់ស្រុកកំណើតវិញឆ្លងកាត់តាមច្រកទ្វាអន្តរជាតិដូង ខេត្តបាត់ដំបង។

ការបញ្ជូនពលករខាងលើនេះធ្វើ៥លើកបន្តបន្ទាប់គ្នា ពលករសរុបចំនួន២១៩នាក់ ប្រុស១៤៣នាក់ ស្ត្រី៧៦នាក់និងក្មេងចំនួន៧នាក់ផងដែរ៕

website_news/2017060706.txt · Last modified: 2017/08/24 15:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki