website_news:2017060708

លោកនាយករដ្ឋមន្ត្រីថៃ សម្រេចពន្យារពេល 6ខែដល់បងប្អូនពលករខុសច្បាប់

http://www.khmer-chonburi.com/archives/ កក្កដា 5, 2017

នាយករដ្ឋមន្ត្រីថៃសម្រេចចិត្តពន្យារពេល 6ខែដើម្បីអោយពលករខុសច្បាប់ធ្វើប៉ាស្ទ័រធ្វើការអោយបានត្រឹមត្រូវ។ កាលពីព្រឹកថ្ងៃពុធទី05 ខែកក្កដា ឆ្នាំ2017 នេះ លោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធចាន់អូចា បានប្រកាសប្រាប់អ្នកសារព័ត៌មានក្នុងស្រុកទាំងអស់អោយដឹងថា លោកនាយករដ្ឋមន្ត្រីប្រយុទ្ធចាន់អូចា បានសម្រេចចិត្តពន្យារពេលវេលាចំនួន 6ខែដល់បងប្អូនពលករចំណាកស្រុកខុសច្បាប់ទាំងអស់ ដែលកំពុងធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃ ដើម្បីជួយសម្រួលដល់ពលករបរទេសខុសច្បាប់អោយវិលត្រឡប់ទៅកាន់ស្រុកកំណើតរបសខ្លួនវិញ និងអោយធ្វើប៉ាស្ទ័រធ្វើការអោយបានត្រឹមត្រូវនៅប្រទេសរបស់ខ្លួន រួចចាំវិលត្រឡប់ចូលមកធ្វើការនៅប្រទេសថៃម្ដងទៀត។

ក្នុងសេចក្ដីថ្លែងការនេះដែរលោកនាយយករដ្ឋមន្ដ្រី ប្រយុទ្ធ បានបញ្ជាក់បន្ថែមថា ការដែលលោកសម្រេចពន្យារពេលអោយ 6ខែដល់ពលករខុសច្បាប់លើកនេះ មិនមែនលោកលុបបំបាត់ច្បាប់អន្តោប្រវេសន៍ថ្មី ដែលបានប្រកាសអោយអនុវត្តនាពេលកន្លងមកនោះទេ ដោយគ្រាន់តែផ្អាក់មិនអោយអនុវត្តនៅពេលនេះប៉ុណ្ណោះ ក្នុងនោះលោកនាយករដ្ឋមន្ត្រីប្រយុទ បានអំពាវនាវឲ្យ ក្រុមហ៊ុន សិប្បកម្ម ឧស្សាហកម្ម នានាដែលមានពលករខុសច្បាប់ សូមមេត្តានាំពលករទាំងនោះទៅធ្វើប៉ាស្ទ័រធ្វើការ អោយបានត្រឹមត្រូវមុនពេលដែលច្បាប់ថ្មីនេះនឹងប្រកាសដាក់អោយអនុវត្តម្ដងទៀត។

website_news/2017060708.txt · Last modified: 2017/07/06 11:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki