website_news:2017060709

រងនាយករដ្ឋមន្ត្រីថៃ ឆ្លើយតបនិងអ្នកសារព័ត៌មានថៃរឿងករណីកម្ពុជាបិតច្រកព្រំដែនធម្មជាតិ

http://www.khmer-chonburi.com/archives/ កក្កដា 05, 2017

ប្រទេសថៃ:រងនាយករដ្ឋមន្ត្រីថៃ ឆ្លេីយតបអ្នកសារព័ត៍មានថៃ រឿងករណីកម្ពុជាបិតច្រកព្រំដែនធម្មជាតិចំនួន43ចំណុចនៅក្នុងខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីនៅពីមន្ដ្រីព្រំដែនកម្ពុជាបានធ្វើការបិទច្រកព្រំដែនធម្មជាតិ(ផ្លូវកាត់)ចំនួន43កន្លែងដែលជាប់និងព្រំប្រទល់ខេត្តស្រះកែវប្រទេសថៃរួចមក កាលពីម្សិលមិញ។

នាព្រឹកថ្ងៃពុធទី05 ខែកក្កដា ឆ្នាំ2017 រងនាយករដ្ថមន្ត្រី លោកប្រ៉ាវិត វង់សូវាន់ បានផ្តល់បទសម្ភាសដល់សារពណ័មានថៃ អោយដឹងថា រឿងករណីមន្ត្រីព្រំដែនកម្ពុជាបិតច្រកផ្លូវកាត់ ស្ថិតនៅក្នុងខេត្តបន្ទាយមានជយ័ ចំនួន43កន្លែងនេះ ហើយហាមមិនឲ្យពលរដ្ឋកម្ពុជាចូលមកធ្វើការនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនោះ លោកប្រ៉ាវិត បានលើកឡើងថាការបិតច្រកទាំង43ចំនុចនៅក្នុងខេត្ដបន្ទាយមានជ័យនោះ មិនមែនកម្ពុជាហាមឃាត់មិនអោយពលរដ្ឋរកម្ពុជា ចូលមកធ្វើការប្រទេសថៃនោះទេ តែជាទប់ស្កាត់ហាមឃាត់ករណីនាំចូលទំនិញ គេចពន្ធតាមច្រកព្រំដែនធម្មជាតិនេះប៉ុណ្ណោះ។

ក្នុងករណីនេះដែរអ្នកសារព័ត៌មានថៃបានលើកសំណួរសួរដល់លោក ប្រាវីត ថា ចុះករណីរឿងកម្ពុជា រិះគន់បញ្ហាដែលមានក្រុមអាជ្ញាធរថៃមួយចំនួន បានជំរិតទារប្រាក់ពីបណ្ដាពលករខ្មែរខុសច្បាប់ ដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញនោះ តើលោកយល់យ៉ាងណា លោកប្រាវិត បានឆ្លើយតបទៅនិងសំនួររបស់អ្នកសារពន័មានថៃថា ក្នុងករណីមានការជំរិតទាប្រាក់ពីពលករខុសច្បាប់ដែលវិលត្រឡប់ទៅស្រុកកំណើតនានាពេលកន្លងមក លោកបានយកបញ្ហានេះទៅប្រជុំពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីប្រយុទ្ធចាន់អូចារួចមកហើយ ហើយក៏បានដាក់បញ្ជាទៅកំលាំង អាជ្ញាធរថ្នាក់ក្រោមធ្វើការត្រួតពិនិត្យ និងហាមដាច់ខាត់មិនអោយប៉ូលិសទាហាន ជំរិតទារប្រាក់ពីពលករខុសច្បាប់ដាច់ខាតបេីសិនរកឃើញថាមន្ត្រីប៉ូលិសណាទាហានណា ទារប្រាក់ពីពលករខុសច្បាប់នោះលោកនិងចាត់វិធានលេីមន្ដ្រីនោះយ៉ាងធ្ងន់ធ្ងបំផុត។

បន្ទាប់ពីឆ្លើយតបសំណួរអ្នកសារព័ត៌មាន លោកក៏បញ្ចាក់បន្ថែមផងដែរថា រាជរដ្ឋាភិបាលថៃបានយកចិត្តទុកដាក់លើបញ្ហាពលករចំណាកខុសច្បាប់ ហើយបានសំរេចពន្យារពេលវេលាដល់បងប្អូនពលករខុសច្បាប់មានសញ្ជាតិ, ខ្មែរ, ភូមា, ឡាវ ដែលកំពុងធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃ ត្រូវធ្វើប៉ាស្ទ័រការងារអោយបានត្រឹមត្រូវ ចាំចូលមកធ្វើការនៅប្រទេសថៃ ដើម្បីងាយស្រួលក្នុងធ្វើការនិងត្រួតពិនិត្យរបស់អាជ្ញាធរមានសមត្ថកិច្ច។

website_news/2017060709.txt · Last modified: 2017/07/06 11:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki