website_news:2017061104

ចង់ប្ដូរថៅកែ ត្រូវមើលច្បាប់ការងារជាមុនសិន (ករណីចង់ប្ដូរថៅកែថ្មី)

http://pheaktraprak.com/archives/ By ប្រាក់ ភត្ត្រា November 6, 2017

ច្បាប់ការងារប្រទេសថៃ បានកំណត់លក្ខខ័ណ្ឌចំនួន5(ខ) ចំពោះករណីពលករប្ដូរថៅកែថ្មីនិងការងារថ្មី.!ចំពោះពលករបងប្អូនពលករកម្ពុជា ដែលមានប៉ាស្ព័រMOU ឬក៏លិខិតឆ្លងដែនពលករបរទេស និងប័ណ្ណអនុញ្ញាតធ្វើការនៅក្នុងប្រទេសថៃ យ៉ាងត្រឹមត្រូវស្របច្បាប់ តាមច្បាប់ការងាររបស់ថៃរួចនោះករណីចង់ប្ដូរថៅកែថ្មីឬការងារថ្មី សូមអានលក្ខខ័ណ្ឌដូចខាងក្រោម។ ច្បាប់ការងារប្រទេសថៃ បានកំណត់លក្ខខ័ណ្ឌចំនួន5 (ខ) ដល់ពលករបរទេស ករណីចង់ប្ដូរនិយោជិតថ្មី( ថៅកែថ្មី) ចំពោះពលករដែលមានកិច្ចសន្យាការងារមិនទាន់ផុតកំណត់, អានលក្ខខណ្ឌការងារដូចខាងក្រោម៖

1-និយោជិតឈប់ជួល ឬនិយោជិតស្លាប់បាត់បង់ជីវិត

2-និយោជិតក្ស័យធន,ឬក្រុមហ៊ុនត្រូវបិទទ្វារឈប់ដំណើរការ។

3-និយោជិតធ្វើទារុណកម្មលើពលករ,ដូចជាអ្នកគ្រប់គ្រងការងារវាយធ្វើបាប,បង្ខិតបង្ខំ រំលោភបំពានលើរាងកាយទាំងផ្លូវកាយនិងផ្លូវចិត្តរបស់ពលករ។

4-និយោជិតមិនគោរពតាមកិច្ចសន្យាការងារ, និយោជិតមិនគោរពតាមច្បាប់ការងារដែលក្រសួងបានកំណត់ដូចជា,ឱ្យតំលៃប្រាក់ឈ្នួលមិនសមរម្យ, មិនបើកប្រាក់ខែអោយពលករ, ធ្វើការហួសម៉ោងមិនគិត(អូទី), ថ្ងៃឈប់សម្រាកផ្សេងៗ ឬបង្ខំឱ្យពលករមានផ្ទៃពោះធ្វើការនៅពេលយប់ជាដើម។

5-និយោជិតអោយពលករធ្វើការនៅនិងកន្លែងដែលគ្មានសុវត្ថិភាពទាំងរាងកាយនិងសុខភាពរបស់ពលករ។

ក្នុងករណីខាងលើបើសិនជាបងប្អូនប្ដូរនិយោជិត ត្រូវរាយការណ៍ជូនដំណឹងដល់ភ្នាក់ងារមានសមត្តកិច្ចនៅក្នុងប្រទេសថៃជាមុនសិន.។ រៀបរៀងដោយ:ប្រាក់ភត្ត្រា

website_news/2017061104.txt · Last modified: 2017/11/06 11:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki