website_news:2017061105

ក្រសួងការងារថៃ កំណត់ឱ្យពលករចុះឈ្មោះថ្មី ទៅយកលេខរៀងត្រួតសញ្ជាតិ ធ្វើប៉ាស្ព័រមុន

http://pheaktraprak.com/archives/ By ប្រាក់ ភត្ត្រា November 5, 2017

យោងតាមលិខិតប្រកាសរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជាក្នុងប្រទេសថៃ បានបិទប្រកាសនៅក្នុងការិយាល័យធ្វើប៉ាស្ព័រក្នុងប្រទេសថៃកាលពីថ្មីៗ បានអោយដឹងថាចាប់តាំងពីថ្ងៃទី02 ខែវិច្ឆិកា ឆ្នាំ2017នេះតទៅ ក្រសួងការងារថៃ ជាអ្នកកំណត់ផ្ដល់លេខរៀងជូនពលករកម្ពុជាដោយខ្លួនឯង។ ក្នុងការផ្ដល់លេខរៀងជូនពលករកម្ពុជានោះ ក្រសួងការងារថៃ បានបែងចែកដំណាក់កាលចេញជាពីក្រុមដូចខាងក្រោម៖

1-ចំពោះបងប្អូនពលករពលករកម្ពុជា ដែលមានលិខិតបញ្ជាក់អត្តសញ្ញាណពីក្រសួងការងារថៃ ឬហៅថា (ឯកសារសម្ភាសន៍) ក្រសួងការងារថៃបានកំណត់ឱ្យពលករ ឬ បុគ្គលដែលបានទទួលសិទ្ធិ យកឯកសារសម្ភាសន៍(ច្បាប់ដើម) ទៅស្នើសុំលេខរៀងនៅមន្ទីរការងារថៃក្នុងតំបន់ដែលពលករស្នាក់នៅ ឬភាសាថៃហៅថា (สำนักจัดหางานพื้นที่) ចាប់តាំងពីថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2017 នេះតទៅ ដើម្បីយកលេខរៀងនេះទៅបញ្ជាក់អត្តសញ្ញាណ(ត្រួតសញ្ជាតិ)ធ្វើប៉ាស្ព័រ នៅក្នុងការិយាល័យដែលក្រសួងការងារថៃបានកំណត់។

2-ចំពោះពលករកម្ពុជា ដែលមានប័ណ្ណស៊ីជម្ពូផុតកំណត់នៅថ្ងៃទី31 ខែមេសា ឆ្នាំ2018 វិញ គឺក្រសួងការងារថៃ បានកំណត់អោយទៅស្នើសុំលេខរៀង ដើម្បីត្រួតសញ្ជាតិបាន ចាប់តាំងពីថ្ងៃទី03 ខែមករា ឆ្នាំ2018 ដើម្បីយកទៅត្រួតសញ្ជាតិនៅតាមការិយាល័យដែលក្រសួងការងារថៃបានកំណត់។ អាស្រ័យហេតុនេះសូមបងប្អូនពលករកម្ពុជា មេត្តាជ្រាបជាដំណឹង។ រៀបរៀបដោយ÷ប្រាក់ភត្ត្រា

website_news/2017061105.txt · Last modified: 2017/11/06 11:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki