website_news:2017061107

ថៃហួសចិត្ត កម្មករខ្មែររងរបួសធ្ងន់9នាក់ តែតៃកុងឡានកុហក់ ថាគ្មានមនុស្សរងរបួសទេ

http://pheaktraprak.com/archives By ប្រាក់ ភត្ត្រា November 3, 2017

កាលពីថ្ងៃទី30 ខែតុលា ឆ្នាំ2017 កន្លងទៅថ្មីនេះ មានករណីគ្រោះថ្នាក់ចរាចរក្រឡាប់រថយន្តឈ្នួលដឹកអ្នកដំណើរមួយគ្រឿងបណ្តាលពលករកម្ពុជាចំនួន9នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង10 ព្រឹក នៅត្រង់ចំណុចផ្លូវជាតិលេខ359 ខោស៊ីនសន-ខេត្តស្រះកែវ ស្ថិតនៅក្នុងភូមិ6 ឃុំខៅម៉ៃកែវ ស្រុកកាបីនបុរី ខេត្តប្រាជីនបុរី ប្រទេសថៃ ប្រភពពីកន្លែងកើតហេតុដំបូងដៃគេប្រទះឃើញរថយន្តម៉ាកToyota comener ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ6884 ទីក្រុងបាងកក កំពុងក្រឡាប់ផ្អៀងម្ខាងនៅលើផ្លូវជាតិ ព្រំប្រទល់ជាប់ខេត្តស្រះកែវ។

តាមការត្រួតពិនិត្យនៅកន្លែងក្នុងរថយន្តកើតហេតុលើកដំបូង គេមិនឃើញមានមនុស្សរងរបួសឡើយ ហើយបើតាមភ្នាក់ងារសង្គ្រោះចុះទៅដល់កន្លែងកើតហេតុ បានសួរទៅអ្នកបើកបររថយន្តToyota ខាងលើបានប្រាប់ភ្នាក់ងារសង្គ្រោះថា ការក្រឡាប់រថយន្តនេះមិនមានមនុស្សរងគ្រោះឡើយ មានតែឥវ៉ាន់រងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ លុះភ្នាក់ងារសង្គ្រោះស្រុកកាបីនបុរី បានចាកចេញពីកន្លែងកើត ស្រាប់តែបានទទួលដំណឹងរាយការណ៍តាមរយៈវិទ្យុទាកទង់របស់(មូលនិធិសង្គ្រោះទីក្រុងបាងកក) ដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ បានប្រទះឃើញមនុស្សប្រុសស្រីមួយចំនួនកំពុងស្រែកទ្រហោយំក្បែរមាត់ព្រៃ បន្ទាប់ពីរងគ្រោះដោយសារក្រឡាប់ឡានដឹកអ្នកដំណើរខាងលើ។ ភ្លាមៗនោះភ្នាក់ងារសង្គ្រោះស្រុកការប៊ុនបុរីបានវិលត្រឡប់ទៅដឹកជនរងគ្រោះម្ដងទៀតដើម្បីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ស្រុកកាប៊ុនបុរី។ លុះតម្រួតទើបដឹងថា រថយន្តToyotaខាងលើស៊ីឈ្នួលដឹកពលករកម្ពុជាគ្មានឯកសារចុះទៅជាយដែនថៃ-ខ្មែរនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត តែអ្នកបើកបររថយន្តងងុយដេក បានធ្វើឲ្យរថយន្តក្រឡាប់តែម្តង។

website_news/2017061107.txt · Last modified: 2017/11/06 11:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki