website_news:2017061108

ពលករខ្មែរ៣នាក់ទៀតហើយដែលសមត្ថកិច្ចថៃចាប់ខ្លួន ពេលចូលកាប់ឈើក្រញូងក្នុងខេត្តបូរីរាំប្រទេសថៃ

http://cambodiapolice.com/blog/archives/ ម៉ោង 11:38 am ថ្ងៃទី០6 វិច្ឆិកា 2017 14

បន្ទាយមានជ័យ ៖ ពលករខ្មែរ៣នាក់ទៀតហើយដែល សមត្ថកិច្ចថៃចាប់ខ្លួនពេលចូលកាប់ឈើក្រញូងក្នុងតំបន់ស្រុនួនកិនដែងកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងខេត្តបូរីរាំប្រទេសថៃ។ ព័ត៌មានបានអោយដឹងថាមានប្រជាពលរដ្ឋចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចថៃចាប់ខ្លួនខណៈពេលដែលលួចកាប់ឈើក្រញូងនៅក្នុងតំបន់ស្រុនួនកិនដែងខេត្តបូរីរាំ ដែលឈមក្នុងខេត្តឧត្តរមានជ័យចាប់មានឈើក្រញូងជាច្រើនដំនិងរណាដៃធំសម្រាប់លួចកាត់ឈើក្រញូង។

គួររំលឹកថា៖កាលពីកន្លងទៅថ្មីៗនេះសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា បញ្ហាច្រករបៀងខុសច្បាប់ត្រូវបិទអោយអស់មិនអោយមានបើសិនមានអ្នកដែលទទួលខុសត្រូវមានកម្លាំងនគបាលការពារព្រំដែនគោកនិងយោធាការពារដែន។ ព្រោះបញ្ហាច្រករបៀងខុសច្បាប់គឺត្រូវបានកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនបានលួចបើកច្រករបៀងល្មើសច្បាប់ឃុបឃឹតជាមួយមេខ្យល់អោយពលខ្មែរលួចចូលកាប់ឈើប្រទេសជិតខាងដោយខុសច្បាប់។

សម្តេចក្រឡាហោមដាក់វិធានការចំពោះកម្លាំងនគរការពារព្រំដែនគោក និងកម្លាំងយោធារការពារព្រំដែនបើសិនមានលួចបើកច្រករបៀងល្មើសនិងច្បាប់គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ព្រោះការលួចបើកច្រករបៀងឃុបឃិតជាមួយមេខ្យល់និងឈ្មួញលួចចូលកាប់ឈើក្រញូងខុសច្បាប់ត្រូវសមត្ថកិច្ចប្រទេសជិតខាងចាប់បានដាក់គុកនិងច្រវ៉ាក់។ ដើម្បីចូលរួមការពារសុវត្ថិភាពប្រជាពលរដ្ឋត្រូវលុបបំបាតអោយអស់មិនអោយមានលួចបើកច្រករបៀងដោយល្មើសច្បាប់ឡើយ ៕ ដោយ៖ចន្ត្រា

website_news/2017061108.txt · Last modified: 2017/11/06 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki