website_news:2017061109

អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃបានបញ្ជូនសាកសពពលករខ្មែរ២នាក់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

http://cambodiapolice.com/blog/archives/ 11:05 am 6 វិច្ឆិកា 2017

បន្ទាយមានជ័យ ៖ សពប្រជាពលរដ្ឋខ្មែរ ២នាក់ដែលបានទទួលមរណៈភាពនៅក្នុងប្រទេសថៃ ត្រូវបានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃបានបញ្ជូនមកស្រុកកំណើតវិញកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សាកសពពលករខ្មែរ ២នាក់ដែលបញ្ជូនមករួមមានទី១-ឈ្មោះ ឡៃ ហួន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបបកម្មករសំណង់ នៅខេត្តឈុនបូរីប្រទេសថៃបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ រស់នៅភូមិពោធិ៍ពីរដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ទី២-ឈ្មោះ ស្ងួន ភ័ណ ភេទស្រី អាយុ២៦ឆ្នាំ មុខរបបកម្មករសំណង់ ក្រុងបាងកកប្រទេសថៃ ដែលស្លាប់ដោយសារជំងឺក្អកធ្លាក់ឈាមរហូតដល់ស្លាប់កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ រស់នៅភូមិគោកព្រិចឃុំតាផូ ស្រុកស្វាយចេក។ មន្ត្រីអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវបានប្រាប់ថា សាកសពពលករខ្មែរ២នាក់ដែលត្រូវបញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែខេត្តបន្ទាយមានជ័យដើម្បីប្រគល់ជូនសាច់ញាតិទទួលយកធ្វើបុណ្យតាមប្រណី ៕ ដោយៈ ចន្ត្រា

website_news/2017061109.txt · Last modified: 2017/11/06 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki