website_news:2017061110

ស្ថានទូតព្រះរាជណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ សូមជូនដំណឹងដល់សាធារណៈជន ជាពិសេសបងប្អូនពលករកម្ពុជា

https://www.facebook.com/Royal-Embassy-of-Cambodia-in-Bangkok November 2 at 8:57pm

យោងតាមសារព័ត៌មាន Fresh News ដែលបានចុះផ្សាយនាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នា២០១៧នេះ ករណីជនឆបោកឈ្មោះ ថៃ ធា បានបោកប្រាស់ពលករ តាមរយៈការធានារៀបចំបែបបទស្របច្បាប់អោយពលករបានមកធ្វើការក្នុងប្រទេសថៃ។ ស្ថានទូតព្រះរាជណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ សូមជូនដំណឹងដល់សាធារណៈជន ជាពិសេសបងប្អូនពលករកម្ពុជាជ្រាបថា ដើម្បីជៀសវាងការឆបោកពីសំណាក់មេខ្យល់ សូមបងប្អូនដែលមានបំណងចូលមកធ្វើការក្នុងប្រទេសថៃដោយស្របច្បាប់ ទំនាក់ទំនងទៅទីភ្នាក់ងារជ្រើសរើសឯកជន ដែលបានទទួលការអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស ដូចមានបញ្ជីឈ្មោះជូនភ្ជាប់។

ក្នុងករណីបងប្អូនពលករមានការគៀបសង្កត់ ឫបំបិទសិទ្ធិសេរីភាពក្នុងការបំពេញការងារនៅក្នុងប្រទេសថៃ ឫជួបប្រទេះនូវបញ្ហាផ្សេង សូមទំនាក់ទំនងមកស្ថានទូតព្រះរាជណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏តាមរយៈលេខទូរសព្ទ័ ០២៩៥៧៥៨៥១ ០៨៦៧៩៩៩៩៥៧ ០៩៤០៩២៥៩០៥ ០៩២៨០៥០៥៦១ ០៦៤៧៥៤៧៤០១ ។

website_news/2017061110.txt · Last modified: 2017/11/06 15:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki