website_news:2017061202

ថៃបញ្ជូនសពមកខ្មែរវិញ ដោយម្នាក់ស្លាប់ដោយសារកែវទឹកនិងម្នាក់ទៀតខ្យល់គ

ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៧ ម៉ោង ១៧:០៦ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ សព២នាក់ត្រូវបានភាគីថៃធ្វើការបញ្ជូនប្រគល់ឱ្យសាច់ញាតិក្នុងពេលតែមួយតាមច្រលទ្វារអន្តរជាតិប៉ោយប៉ែត ម្នាក់ដេកស្លាប់សង្ស័យខ្យល់គ និងម្នាក់លង់ទឹកព្រោះតែកែវទឹក១ ។ ជនរងគ្រោះដេកស្លាប់ជាកម្មករសំណង់នៅក្រុងបាងកកប្រទេសថៃគឺឈ្មោះ ត្រួត ប្រុសតូច ភេទប្រុស អាយុ២០ឆ្នាំ ខេត្តក្រចេះ ។ តាមសាច់ញាតិសពប្រាប់ថា ជនរងគ្រោះបានដេកស្លាប់កាលពីយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ សង្ស័យខ្យល់គ ។

ដោយឡែកជនរងគ្រោះលង់ទឹកជាកុមារា អាយុ៦ឆ្នាំ ឈ្មោះ ស៊ឹក វ៉ាន់វីរ៉ា បានស្លាប់ដោយលង់ទឹកនៅខេត្តសារ៉ាក់បូរី និងមានទីលំនៅភូមិពង្រ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ក្មេងរងគ្រោះលង់ទឹកស្លាប់កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ។ តាមសាច់ញាតិសពប្រាប់ថា ឪពុកម្តាយក្មេងរងគ្រោះជាអាជីវករលក់បន្លែក្នុងខេត្តកើតហេតុខាងលើ ។

ពួកគាត់បន្តទៀតថា ស្ត្រីជាម្តាយលក់យប់អត់ងងុយក៏ដេកថ្ងៃ ឯឪពុករវល់ទៅលើកដាក់បន្លែពីរថយន្តដោយឡែកក្មេងរងគ្រោះទៅរៀនសាលារដ្ឋរបស់ថៃ ។ ពេលក្មេងរងគ្រោះចេញពីសាលាដល់បន្ទប់ជួលក៏មានក្មេងៗជិតខាងបបួលទៅលេងទឹកបន្តដោយមិនទាន់ទាំងដោះខោអាវជាសិស្សទុកផង ។ ពួកគាត់ថាសិស្សតូចៗនៅស្រុកថៃគ្រូៗចែកកែវទឹកជ័រម្នាក់១សម្រាប់ផឹកនៅសាលាហើយដោយសារពេលទៅលេងមាត់ទឹកក្មេងរងគ្រោះជ្រុះកែវជ័រនោះចូលក្នុងស្រះសង្ស័យគេភ័យខ្លាចបាត់កែវពេលទៅរៀនគ្រូវាយក៏ចុះតាមយកកែវទឹកវិញទើបបណ្តាលឲ្យលង់ស្លាប់តែម្តង ៕

website_news/2017061202.txt · Last modified: 2017/12/06 13:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki