website_news:2017061203

លក្ខខ័ណ្ឌ 5ចំណុច ដែលពលករ MOU គួរស្វែងយល់

http://www.pheaktraprak.com December 6, 2017

ចំពោះពលករបរទេសភាគច្រើន ដែលចំណាក់ស្រុកមកធ្វើការនៅប្រទេសថៃ មិនបានយល់ដឹងអំពីច្បាប់ទំលាប់របស់ប្រទេសគេឡើយ។ នៅថ្ងៃនេះខ្ញុំសូមលើកយកករណីមួយដែលបានកើតឡើងកាលពីពេលថ្មីកន្លងទៅនេះបន្ទាប់ពីទំព័រហ្វេសប៊ុកឈ្មោះ ต่างด้าว បានចែករំលែកអំពីករណីកម្មករធ្វើការនៅរោងចក្រមួយកន្លែងនៅក្នុងប្រទេសថៃបានធ្វើកូដកម្មទាមទារពីក្រុមហ៊ុន ដែលពួកគេកំពុងធ្វើការដោយមិនបានយល់ដឹងអំពីសភាពការណ៍នៅក្នុងពេលបច្ចុប្បន្នរបស់ប្រទេសថៃ។ ដោយទំព័រហ្វេសប៊ុកខាងលើបានរៀបរាប់អធិប្បាយអំពីលក្ខខណ្ឌចំនួន 5 ចំណុចអោយពលករបរទេស ដែលជួបករណីបែបនេះបានយល់ដឹងខ្លឹមសារនៃលក្ខខ័ណ្ឌទាំង5 ចំណុចមានដូចខាងក្រោម៖

១-ហាមកម្មករធ្វើការប្រមូលផ្តុំគ្នាឬធ្វើកូដកម្មតវ៉ាដោយមានមនុស្សលើសពី 5នាក់ គណៈពេលកំពុងស្ថិតនៅក្រោមច្បាប់ការគ្រប់គ្រងរបស់(คสช)។ ២-ការទាមទារតវ៉ាសូមកុំធ្វើ-តែត្រូវទំនាក់នងទៅក្រុមហ៊ុនដែលនាំពលករចូល ហើយរាយការណ៍រអំពីករណីកើតឡើង។

៣-ករណីមានរឿងអយុត្តិធម៌នៅក្នុងរោងចក្រត្រូវរាយការណ៍ទៅក្រសួងការងារតាមរយៈលេខទូរស័ព្ទ 1694 ឬ1111 ក្រសួងសង្គមកិច្ចការងារ។ ៤-ត្រូវដឹងថា ក្នុងរយៈពេល15ថ្ងៃ ពលករអាចធ្វើការសុំប្ដូរថៅកែថ្មីបាន តែត្រូវទំនាក់ទំនងក្រុមហ៊ុនដែលនាំយើងចូលមកធ្វើការ។ ៥-លក្ខខ័ណ្ឌក្នុងការជួលពលករមកធ្វើការបានកំណត់យ៉ាងច្បាស់លាស់ ក្នុងរយៈពេល15ថ្ងៃករណីរកថៅកែថ្មីមិនបាន ក្រុមហ៊ុនត្រូវបញ្ជូនពលករអោយវិលត្រឡប់ទៅស្រុកកំណើតវិញតាមសភាពធម្មតា។

website_news/2017061203.txt · Last modified: 2017/12/06 13:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki