website_news:2017061204

វិធីស្នើរសុំទិដ្ឋាការវីសារការងារឆ្នាំ2020

http://www.pheaktraprak.com December 6, 2017

បាទនៅថ្ងៃនេះខ្ញុំសូមប្រែសម្រួលអត្ថបមួយដែលខ្ញុំបានដកស្រង់ចេញពីទំំព័ហ្វេសប៊ុក(ผู้ประกอบการใช่แรงงานต่างด้าว អត្ថបទខាងលើនេះទាក់ទងនឹងវិធីសាស្ត្រក្នុងការស្នើសុំទិដ្ឋាការវីសារការងារឆ្នាំ2020 របស់បងប្អូនពលករធ្វើការនៅក្នុងប្រទេសថៃ ។ វិធីសាស្ត្រក្នុងការស្នើសុំមានដូចខាងក្រោម៖

ជំហានដំបូងបងប្អូនត្រូវពិនិត្យមើលលិខិតឆ្លងដែនធ្វើការរបស់បងប្អូនជាមុនសិនតើផុតកំណត់នៅថ្ងៃ31.12.2018 ដែរឬទេ? បើផុតសូមចាប់ដំណើរការដូចខាងក្រោម៖

បញ្ជាក់:ទីតាំងដែលអាចដំណើរការស្នើសុំទិដ្ឋាកាវីសា ឆ្នាំ2020 បានមានតែពីន្លែងប៉ុណ្ណោះទី1 (តម៉)ខេត ដនមឿង ទី2 (តម៉)ខេតរ៉ាតប៉ូរណ:។

១-រៀបចំឯកសារសម្រាប់ដំណើរការស្នើសុំទិដ្ឋការវីសាការងារ ឆ្នាំ2020

២-ឯកសារទាំងអស់នេះបងប្អូនចូលទៅទាញយកបានតាមរយ: internet ឬវេបសាយក្រសួងការងារថៃ

3-តំលៃសេវាកម្មចំនួន500฿

4-ថៅកែថៃអាចផ្ទេរសិទ្ធិអោយអ្នកដ៏ទៃទៅស្នើសុំជំនួសបាន(ចំពោះបុគ្គលមានសញ្ជាតិថៃប៉ុណ្ណោះ) ត្រូវប្រើសំណុំបែបបទរបស់(ตม) ប៉ុណ្ណោះ (តាមការបញ្ជាក់នៅក្នុងឯកសារ)

៥-លិខិតឆ្លងដែនដែលត្រូវយកស្នើសុំvisa ត្រូវមានសពុលភាពរលើស 31.12.2020 ទើបអាចស្នើសុំវីសាឆ្នាំ2020 បាន។ ក្នុងករណីអ្នកមានលិខិតឆ្លងដែនធ្វើការទិដ្ឋាការវីសារការងារផុតកំណត់ថ្ងៃ 31.03.2018 ភាគច្រើនជាអ្នកចូលមកធ្វើការនៅប្រទេសថៃយូរមកហើយ ដូច្នេះត្រូវទៅទំនាក់ទំនងមន្ទីរការងារថៃធ្វើឯកសារបញ្ជាក់ដើម្បីប្ដូរលិខិតឆ្លងដែនថ្មីទើបអាចតទិដ្ឋការវីសារការងារ ឆ្នាំ2020បាន។

ក្នុងការប្រែសម្រួលអត្ថបទខាងលើនេះបើសិនជាមានកំហុសខុសឆ្គង អក្សរត្រង់ចំណុចណា សូមប្រិយមិត្តអ្នកអានមេត្តាអធ្យាស្រ័យ។ ហើយការប្រែសម្រួលអត្ថបទទាំងអស់នេះ ដើម្បីជាប្រយោជន៍ដល់បងប្អូនពលករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសថៃ។ អ្នកប្រែសម្រួល: PrakPheakTra

website_news/2017061204.txt · Last modified: 2017/12/06 13:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki