website_news:2017070302

ពលរដ្ឋខ្មែរ៣នាក់ នៅម៉ាឡេស៊ី និងចិន ត្រូវបានជួយអន្តរាគមន៍ ឱ្យត្រឡប់មកកម្ពុជាវិញ

http://freshnewsasia.com/index 2017-03-06

(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី និងចិន បានអន្តរាគមន៍ដោះស្រាយបញ្ហា និងរៀប ចំមាតុភូមិនិវត្តន៍ ដល់ពលការិនីខ្មែរ២នាក់ ដែលទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះ ស្ថានទូតកម្ពុជា ក៏បានអន្តរាគមន៍ជួយស្រ្តីខ្មែរវ័យចំណាស់ម្នាក់ ដែលធ្វើដំណើរចូលប្រទេសចិនដោយខុសច្បាប់ ឱ្យត្រឡប់មក កម្ពុជាវិញផងដែរ។ នេះបើតាមការប្រកាសរបស់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧។

លោក ជុំ សុន្ទរី បានឲ្យដឹងថា ពលការនីទាំងពីរនាក់ដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនោះ មាន១. ឈ្មោះ ស.ផ.ល អាយុ៣៤ឆ្នាំ មកពីស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទី២. ពលការនី ច.ប.រ អាយុ៣៧ឆ្នាំ មកពីខេត្តកំពង់ចាម។ ដោយឡែកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងណានជីង ប្រទេសចិន បានអន្តរាគមន៍ជួយស្រ្តីខ្មែរម្នាក់ ឈ្មោះ ឆ.ស.រ អាយុ៦៤ឆ្នាំ ដែលត្រូវបានប៉ូលីសចិនទីក្រុងណាននីង ឃាត់ខ្លួននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ពីបទធ្វើដំណើរចូលប្រទេសចិនដោយខុសច្បាប់ (គាត់ទៅលេងចៅ និងកូនស្រីដែលមានប្តីជាជនជាតិចិន)។

គួរបញ្ចាក់ថា ពលការិនីទាំង២នាក់ នៅម៉ាឡេស៊ី បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១៧៖៣០ តាមជើងយន្តហោះ MH 762ហើយស្ត្រីខ្មែរម្នាក់ដែល ត្រូវបាន ប៉ូលីសចិនទីក្រុងណាននីង ឃាត់ខ្លួននោះ គាត់បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១២៖២០នាទី ថ្ងៃត្រង់ តាមជើងយន្តហោះ MU 745៕

website_news/2017070302.txt · Last modified: 2017/03/14 20:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki