website_news:2017070404

ពលករខ្មែរខុសច្បាប់ មាតុភូមិនិវត្ដន៍ដោយបង្ខំច្រើនឡើង អំឡុងមុនចូលឆ្នាំខ្មែរ ថៃ

http://mekongjournal.com neang kannitha April 6, 2017

ក្នុងអំឡុង មុន ពិធីបុណ្យ ចូលឆ្នាំ តាម ច័ន្ទ គតិ នៃ ប្រពៃណី ខ្មែរ ថៃ ថ្ងៃទី ១៣-១៦ មេសា ខាងមុខនេះ រដ្ឋាភិបាលយោធា ថៃ និង អាជ្ញា ធរមាន សមត្ថកិច្ច ថៃ បាន នឹង កំពុង ចាប់បញ្ជូន ដោយ បង្ខំ នូវ ពលករ ខ្មែរ ខុសច្បាប់ ពួន សម្ងំ ធ្វើការ ស៊ីឈ្នួល នៅក្នុង ប្រទេស ថៃ មាន ចំនួន ច្រើនឡើង ។

ដោយឡែក សម្រាប់ ច្រកទ្វារព្រំដែន អន្តរជាតិ ប៉ោយប៉ែត ដែលជា ច្រក បញ្ជូន ត្រឡប់ ពលករ ខ្មែរ ច្រើនជាងគេ នោះ មន្ត្រី គណ : កម្ម ការ ទទួល ពលករ ចំណាកស្រុក បានអោយ ស៊ី អ៊ី អិន ដឹង នៅ ថ្ងៃទី ៥ មេសា ថា : នៅ ជិត ដល់ ថ្ងៃបុណ្យ ចូលឆ្នាំ ប្រពៃណី ខ្មែរ ថៃ នេះ គេ ឃើញ ភាគី ថៃ សម្រុក ចាប់បញ្ជូន ដោយ បង្ខំ នូវ ពលករ ខ្មែរ ខុសច្បាប់ ដើម្បី ធ្វើ មាតុភូមិនិវត្តន៍ តាម ច្រកទ្វារព្រំដែន អន្តរជាតិ ប៉ោយប៉ែត នេះ ក្នុង ១ ថ្ងៃៗ ចំនួន ពី ៨ ទៅ ១០ ឡាន ទ្រុង ដែលមាន បន្ទុក ចំណុះ ប្រមាណ ៦០០ ទៅ ៨០០ នាក់ ។ ពោលគឺ បើ ប្រៀបធៀប ទៅនឹង កាលពី ចុងខែ មីនា ឆ្នាំ ២០១៧ កន្លងមកនេះ ភាគី ថៃ ចាប់បញ្ជូន ពលករ ខ្មែរ ខុសច្បាប់ តាម ច្រក នេះ តែ ពី ២ ទៅ ៤ ឡាន មាន បន្ទុក តែ ពី ២០០ ទៅ ៣០០ នាក់ ប៉ុណ្ណោះ ឬ អាច ថា កើនឡើង ច្រើនដង បើ គិត នឹង ថ្ងៃជា ប្រក្រតី ។

ក្រុមការងារ បានអោយដឹង ពីទិន្នន័យ ថា ចំនួនពលករខ្មែរដែលថៃបញ្ជូនត្រឡប់តាមច្រកប៉ោយប៉ែតពីថ្ងៃ ទី ១ ដល់ទី ៥ មេសា មានជិត ៣.០០០ នាក់ ក្នុងនោះមានអ្នកទោស ១៦៩ នាក់ ( លើកលែង ឬ បន្ធូរបន្ថយទោសក្នុងឱកាសមុនចូលឆ្នាំ ) កុមារ ១៤ នាក់ ។ ជនក្លែងខ្លួនជាព្រះសង្ឃ ៣ នាក់ ។ តែបើកាលពីខែកុម្ភ : មាន ជាងជិត ៦ ពាន់ នាក់ ។ ខែមីនា មានជាង ៨ ពាន់ នាក់ មូលហេតុនាំអោយឃើញមានពលករខ្មែរ ត្រូវថៃចាប់បញ្ជូនត្រឡប់កើនឡើងនោះថា ពលករខ្មែរមួយចំនួនទោះខុសច្បាប់ ឬស្របច្បាប់ បានចេញពីកន្លែងធ្វើការមក ខាងក្រៅអោយយោធា និងតម្រួតថៃឃើញ ហើយចាប់បញ្ជូនតាមរថយន្ត ឬរថភ្លើងដោយមិនបាច់បង់សោហ៊ុយ ថ្លៃ ធ្វើដំណើរ ។

ប៉ុន្តែ ពលករខ្មែរដែលបញ្ជូនត្រឡប់ភាគច្រើនបានបដិសេធការលើកឡើងនេះ ដោយនិយាយថា គ្មានពលករខ្មែរថាចង់ទៅជិះឡានទ្រុងចង្អៀតណែនដាក់បញ្ជ្រៀតគ្នាដូចកន្តំ ហើយមានស្ថានភាពដូចអ្មកទោសនោះទេ ។ ពលករបន្តថា : ” ពលករក៏មិនទៅខ្វះសោហ៊ុយធ្វើដំណើរនោះដែរ ។ ម្យ៉ាងនៅប្រទេសថៃគេរក្សារការពារបាននូវ ការទប់ស្កាត់ឡើងថ្លៃ ជិ ទោះក្នុងកាល: ទេស: បុណ្យទានឬឱកាសអ្វីណាក៏ដោយ ។ អីចឹងពលករមិនចង់ជិះឡាន ទ្រុងថៃដូចអ្នកទោស ហើយក៏រឹតតែមិនចង់អោយសមត្ថកិច្ច នៃរដ្ឋាភិបាលយោធាថៃប្រមាថមើលងាយ រំលោភសិទ្ធិ មនុស្ស ដោយវាយដំទាត់ធាក់ដែរ ។ ជាងនេះទៅទៀតនរណាថា មិនអស់លុយនោះ ? ដឹកតាមឡានទ្រុងក៏ត្រូវ កម្លាំងសមត្ថកិច្ចថៃគាបយកលុយ ដែលសល់ក្នុងខ្លួនពលករអស់ៗ ដែរ ។ ពោលគឺពលករខ្មែរតែងវេរលុយមក ស្រុក មុនហើយ ទុកសោហ៊ុយខ្លះតាមខ្លួនសម្រាប់ហូបបាយនោះត្រូវសមត្ថកិច្ចថៃចាប់ជម្រិតយកអស់ ។ ឯខាងកម្ពុជា វិញតាំងពីអាជ្ញាធរឈប់អោយទទួលពលករក្នុងទីស្នាក់ការនគរបាលច្រកទ្វារនោះគឺគ្មានការជម្រិតទារលុយទៀតឡើយ ។

មូលហេតុអ្វីបានជានៅតែមានពលករខ្មែរខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ពលករខ្លះនិយាយថា : កត្តា ចម្បង គឺពលករខ្មែរមួយចំនួនចង់ឆ្លងដែនខុសច្បាប់់បែបប្រថុយប្រថានព្រោះគេធ្លាប់ប្រើមធ្យោបាយនេះ បាន ផល ហើយរហ័សទាំងទៅទាំងមក ។ ហើយទោះជាចំណាយលើមេខ្យល់នាំក្នុងម្នាក់ៗពី ៣.៥០០ ទៅ ៥.៥០០ បាត ប្រាក់ថៃក៏វាងាយស្រួលជាងការធ្វើបែបបទស្របច្បាប់់តាមក្រុមហ៊ុនដែលស្មុគ្រស្មាញចំណាយសោហ៊ុយច្រើន ពេល ច្រើន ហើយពេលស្ថិតនៅស្រុកថៃពិបាកជ្រើសរើស ឬប្តូរការងារធ្វើផង ព្រោះមានកិច្ចសន្យា ។ កត្តាមួយទៀតនៅ ថៃក៏មានកន្លែងធ្វើការខ្លះចូលចិត្តប្រើប្រាស់ពលករបរទេសខុសច្បាប់នៅឡើយដែរ ។ ប៉ុន្តែមន្ត្រីមន្ទីររការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ : ខេត្តបន្ទាយមានជ័យ និងក្រុមហ៊ុននាំពលករបានច្រានចោល ហើយពន្យល់កាលពីថ្ងៃទី ៥ មេសាថា ការឆ្លងដែនស្របច្បាប់មិនលំបាកស្មុគ្រស្មាញឯកសារមិនយឺតយូរ មិនបង់សោហ៊ុយច្រើនហួសហេតុនោះទេទៅធ្វើការស្របច្បាប់ គឺត្រូវនិយោជកនិងអាជ្ញាធរមានសមត្ថកិច្ចថៃគោរពច្បាប់គោរពសិទ្ធិមនុស្ស ពោលគឺគេ គោរពលក្ខ័ខ័ណ្ឌការងារដែរ ។ ដូច្នេះសូមពលករខ្មែរខិលខូចខ្លះកុំបណ្តោយខ្លួនឬទាំងទាក់ទាញគេអោយទៅធ្វើជា ពលករ ៕

website_news/2017070404.txt · Last modified: 2017/04/07 11:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki