website_news:2017070408

បែកធ្លាយរឿងភាគីថៃ កៀបយកលុយពីពលករខ្មែរ ដែលត្រូវបញ្ជូនអោយត្រឡប់មកវិញ

http://police.gov.kh/blog 10:48 am 7 មេសា 2017 12

បាត់ដំបង ៖ ពលករខ្មែររាប់ម៉ឺននាក់ត្រូវបានភាគីថៃចាប់បញ្ជូនអោយត្រឡប់មកកម្ពុជាវិញ តាមច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង នេះបើយោងទៅលើរបាយការណ៍របស់សមត្ថកិច្ចប្រចាំតំបន់ខាងលើ ដោយគិតចាប់ពីដើមខែមករា មកទល់នឹងបច្ចុប្បន្ននេះ ហើយក៏ទើបនឹងបែកធ្លាយរឿងដែលភាគីថៃកៀបយកលុយពីពលករខ្មែរទាំងនេះមុននឹងអោយចាកចេញពីទឹកដីថៃឆ្លងមកកាន់ទឹកដីកម្ពុជា ។

យោងតាមរបាយការណ៍បានអះអាងថា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នេះ គឺចាប់ពីម៉ោង៩ព្រឹក ទៅទល់នឹងម៉ោង៧យប់ ភាគីថៃបានបញ្ជូនពលករខ្មែរដែលចូលទៅធ្វើការដោយខុសច្បាប់មកកម្ពុជាវិញ ចំនួន១១លើក សរុបមានចំនួន ៣ ៤៨០ នាក់ក្នុងនោះស្រីមានចំនួន ៨៩៥ នាក់ ។ រាល់ការបញ្ជូនពលករខ្មែរអោយត្រឡប់ទៅស្រុកកំណើតវិញនេះ ក៏មានពលករមួយចំនួនបានរៀបរាប់ថា ពួកគេមិនមែនសុទ្ធតែគ្មានច្បាប់នោះទេ ដោយខ្លះចូលទៅធ្វើការស្របច្បាប់ដែរ ប៉ុន្តែពេលហួសសុពលភាពគឺពួកគេមិនបានមកធ្វើត ហើយខ្លះក៏ត្រូវវិលមកដោយខ្លួនឯង ដើម្បីទៅលេងស្រុក នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ប៉ុន្តែរាល់ការវិលត្រឡប់របស់ពួកគេត្រូវបានក្រុមតម្រួតអន្តោប្រវេសន៍ថៃស្ទាក់ប្រមូលចាប់ទាំងអស់ នៅត្រង់ចំណុចក្បែច្រកទ្វារអន្តរជាតិ ដូងនេះតែម្តង ។ ពួកគាត់បានបន្តថា ក្រោយពីភាគីថៃប្រមូលបានច្រើនហើយ គេក៏បានដឹកតាមរថយន្តយកទៅកាន់ស្ថានីយ៍តម្រួតនៅក្នុងស្រុក ពោងណាំរ៉ន ខេត្តច័ន្ទបុរី ដោយតម្រូវអោយពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់ការលួចឆ្លងដែនដោយខុសច្បាប់ត ទៅទៀត ហើយអោយពួកគាត់ផ្តិតម្រាមដៃទាំង១០ ព្រមទាំង បានទាមទាក្នុងម្នាក់ៗ ៣០០ បាត បូកនឹងថ្លៃដឹកជញ្ជូនទៅ និងត្រឡប់មកមាត់ច្រកវិញ ២០០ បាតបន្ថែមទៀត ក្នុងនោះបើមានពលករណាម្នាក់គ្មានប្រាក់បង់តាមការកំណត់នេះទេ គឺគេមិន អនុញ្ញាតអោយវិលត្រឡប់ទាំងអស់គ្នា ដូច្នេះហើយបានជា ពួកគាត់សុខចិត្តសុំខ្ចីគ្នាទៅវិញទៅមក ដើម្បីអោយឆាប់បាន វិលត្រឡប់ទៅកាន់ច្រកអន្តរជាតិដូងវិញ ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ គឺពលករមួយចំនួនត្រូវបាន បាត់បង់នូវឥវ៉ាន់មួយចំនួនផងដែរ ដោយសារតែការដឹកពួក គាត់យកទៅធ្វើកិច្ចសន្យានៅឯស្រុកពោងណាំរ៉ន ដូច្នេះ ហើយ បានជាកន្លងមកកំលាំងវរៈការពារព្រំដែនគោកប្រចាំ តំបន់ខាងលើ បានធ្វើការទំនាក់ទំនងទៅភាគីថៃ ព្រមទាំង បានស្នើសុំឲ្យពិន័យពួកគាត់នៅនឹងមាត់ច្រកទៅបានហើយដោយមិនចាំបាច់ដឹកទៅវិញ ទៅមកវាជាការរំខានមួយដល់ ការគ្រប់គ្រងសម្ភារៈ និងឥវ៉ាន់របស់ពួកគាត់ ដែលអាច មានការបាត់បង់ ។ បើបែបនេះមែន ពលករខ្មែររាប់ម៉ឺននាក់ ដែលបញ្ជូនមកចាប់តាំងពីដើមខែមករាមក មិនដឹងថាគិត ជាទឹកប្រាក់ប៉ុន្មានលានបាតនោះទេ អាចគ្រប់ទឹកហ្មងព្រោះ នៅមានតទៅទៀត ៕

website_news/2017070408.txt · Last modified: 2017/08/24 15:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki