website_news:20170706002

អាជ្ញាធរថៃត្រួតពិនិត្យរោងចក្រផលិតនំនៅក្នុងប្រទេសថៃ រកឃើញពលករខ្មែរនិងឡាវចំនួន26នាក់

http://www.khmer-chonburi.com/archives/ 7 JUN 2017 ខ្មែរ បាត់ដំបង

អាជ្ញាធរមូលថៃ រួមជាមួយតម្រួតទាហានថៃចុះត្រួតពិនិត្យរោងចក្រផលិតនំដ៏ល្បីមួយកន្លែងនៅក្នុងខេត្តណាខនប៉ាធុម ប្រទេសថៃ រកឃើញពលករខ្មែរនិងឡាវចំនួន26នាក់។

កាលពីពេលថ្មីៗកន្លងទៅនេះអាជ្ញាធរមូលដ្ឋានថៃប្រចាំខេត្តណាខនប៉ាធុម បានរួមគ្នាជាមួយតម្រួតទាហានថៃធ្វើការចុះពិនិត្យពលករអន្តោប្រវេសន៍ ដែលកំពុងធ្វើការនៅក្នុងរោងចក្រផលិតនំមួយកន្លែងស្ថិតនៅ ស្រុកណាខនឆៃស៊ី ខេត្តណាខនប៉ាធុម ប្រទេសថៃ តាមនយោបាយរបស់ខណៈរដ្ឋមន្រ្តី (ក.ស.ឆ) ដើម្បីកាត់បន្ថយបទល្មើសនានា។ ក្នុងការចុះត្រួតពិនិត្យរោងចក្រផលិតនំខាងលើ ខាងអាជ្ញាធរថៃបានរកឃើញពលករចំណាកស្រុក(ស្របច្បាប់)មាន(ខ្មែរ-ឡាវ) សរុបចំនួន26នាក់ កំពុងធ្វើការនៅក្នុងរោងចក្រផលិតនំខាងលើ តាមការត្រួតពិនិត្យសមត្ថកិច្ចថៃបានឲ្យដឹងថាពលករទាំងអស់គ្នាមានលិខិតអនុញ្ញាតឲ្យធ្វើការត្រឹមត្រូវ ដែលចេញដោយក្រសួងការងាររបស់ប្រទេសថៃ ។

website_news/20170706002.txt · Last modified: 2017/06/07 15:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki