website_news:20170706003

ហ្វីលីពីន ផ្អាកការបញ្ជូនពលករទៅកាន់ប្រទេសកាតា ដោយសារវិបត្តិការទូត

http://www.freshnewsasia.com/index.php/en/internationalnews/ 2017-06-07

(ម៉ានីល)៖ ប្រទេសហ្វីលីពីន បានសម្រេចផ្អាកការបញ្ជូនពលកររបស់ខ្លួន ទៅកាន់ប្រទេសកាតា ដោយសារប្រទេសសម្បូររ៉ែឧស្ម័ននៅតំបន់ឈូងសមុទ្រ Gulf មួយនេះកំពុងធ្វើការដោះស្រាយវិបត្តិការទូត បន្ទាប់ពីប្រទេសជិតខាងរបស់កាតា បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយខ្លួន កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន AFP ចុះផ្សាយនាយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧នេះ។

ប្រធានពលករ លោក Silvestre Bello បានឲ្យដឹងថា «ជនជាតិហ្វីលីពីនប្រមាណជាង២០០,០០០នាក់ ដែលកំពុងរស់នៅប្រទេសកាតា។ យើងទស្សន៍ទាយថា នឹងមានបញ្ហាកើតឡើងនៅកាតា, ជាក់ស្តែងយើងដឹងថា កាតា មិនផលិតអាហារដោយខ្លួនឯងនោះទេ ហើយប្រសិនបើមានអ្វីកើតឡើង ពួកគេនឹងអស់ចំណី អាហារ ហើយកុប្បកម្មចំណីអាហារនឹងកើតឡើង ក្នុងនោះក្រុមពលករបរទេស ជនជាតិហ្វីលីពីនរបស់យើង នឹងជាជនរងគ្រោះមុនគេបង្អស់»។

សូមរំលឹកថា អារ៉ាប៊ីសាអូឌីត និងប្រទេសជាសម្ព័ន្ធមិត្តមួយចំនួនរបស់ខ្លួន នៅថ្ងៃចន្ទសប្តាហ៍នេះ បានផ្តាច់ទំនាក់ទំនងការទូតជាមួយកាតា ដែលបានចោទប្រកាន់ ថា កាតាបានគាំទ្រដល់អំពើភេរវកម្ម ដោយនេះគឺជាវិបត្តិទំនាក់ទំនងការទូតធំជាងគេបំផុត ដែលបានកើតឡើង នៅតំបន់ឈូងសមុទ្រ Gulf នាតំបន់មជ្ឈិមបូព៌ានេះ៕ថៅកែថោកទាបមិនបើកប្រាក់ខែអោយហើយ ប្ដឹងតម្រួតអោយចាប់គ្នាទៀត.

website_news/20170706003.txt · Last modified: 2017/06/07 15:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki