website_news:2017070705

====== ពលករកម្ពុជាស្របច្បាប់ និងមិនស្របច្បាប់ធ្វើការនៅថៃមាន ១លាន ៥ម៉ឺននាក់

http://kleykley.sabay.com.kh/article/ ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង 08:49

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ថា មកដល់ពេលនេះ ពលករកម្ពុជា ដែលកំពុងតែធ្វើការងារនៅប្រទេសថៃ មានចំនួន ១លាន ៥ម៉ឺននាក់ ដែលនេះ គឺជាតួលេខចុងក្រោយរបស់ក្រសួងការងារថៃ។ ក្នុងចំណោម ១លាន ៥ម៉ឺននាក់នេះ គឺចំនួនពលករកម្ពុជាដែលស្របច្បាប់ទៅតាមប្រព័ន្ធ MOU និងមានប័ណ្ណពណ៌ស៊ីជម្ពូរស់នៅ និងធ្វើការងារនៅថៃ មានចំនួន ៧៥ម៉ឺននាក់។ នៅសល់ ៣០ម៉ឺននាក់ទៀត គឺមិនទាន់មានឯកសារស្របច្បាប់នៅឡើយទេ។

បញ្ជាក់របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ នឹងបណ្ដុះបណ្ដាលវិជ្ជាជីវៈដូច្នេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតយប់ថ្ងៃទី០៦ ខែកក្កដា ម្សិលមិញ ក្រោយពីលោកត្រឡប់មកពីបំពេញបេសកកម្មនៅថៃ ដើម្បីជួបជាមួយសមភាគីថៃ ដោះស្រាយបញ្ហាជូនទៅដល់ពលករកម្ពុជាដែលកំពុងរស់នៅ និងធ្វើការងារនៅថៃ។ លោកបន្តថា គោលបំណងដែលលោកទៅបេសកកម្មនៅថៃលើកនេះ គឺចាប់ផ្តើមចេញពីមានកំណែទម្រង់ថ្មីមួយ ទាក់ទងច្បាប់ស្តីពីការងារ គឺសម្រាប់ពលករទេសន្តប្រវេសន៍។ កំណែទម្រង់ថ្មីនេះ គឺបានរៀបចំ និងបន្ថែមមាត្រាមួយចំនួនទាក់ទិនទៅនិងការពិន័យយ៉ាងធ្ងន់ធ្ងរចំពោះនិយោជកដែលប្រើប្រាស់ពលករទេសន្តរប្រវេសន៍មិនស្របច្បាប់ ក៏ដូចជាមានការពិន័យធ្ងន់ធ្ងរដល់ពលករដែលធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃ៕

website_news/2017070705.txt · Last modified: 2017/07/07 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki