website_news:2017070706

កម្ពុជា-ថៃ រួមគ្នាផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជា នៅប្រទេសថៃផ្ទាល់តែម្ដង

http://kleykley.sabay.com.kh/article/ ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង 07:21

រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ថ្លែងក្នុងសន្និសីទកាសែត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា កម្ពុជា-ថៃ នឹងរួមគ្នាផ្ដល់ភាពស្របច្បាប់ជូនពលករកម្ពុជា កំពុងធ្វើការនៅប្រទេសថៃផ្ទាល់តែម្ដង ដោយមិនចាំបាច់វិលត្រឡប់ មកធ្វើនៅកម្ពុជានោះទេ។ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងការងារ នៃប្រទេសថៃ។

ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានធ្វើឡើងក្រោយលោករដ្ឋមន្រ្តីបានវិលត្រលប់ពីប្រទេសថៃ មកដល់ប្រទេសកម្ពុជាវិញ កាលពីព្រលប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧។ នៅទីក្រុងបាងកក លោក អ៊ិតសំហេង បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការងារប្រទេសថៃ នាថ្ងៃទី៦ កក្កដា ម្សិលមិញ។ លោករដ្ឋមន្ត្រី អ៊ិត សំហេង បញ្ជាក់ថា ក្នុងកិច្ចប្រជុំរវាងលោក និងរដ្ឋមន្ត្រីក្រសួងការងារថៃ បានឯកភាពដូចតទៅ៖

១.រដ្ឋាភិបាលថៃមិនបណ្ដេញពលករកម្ពុជាធ្វើការនៅក្នុងប្រទេសថៃនោះទេ

២.រដ្ឋាភិបាលថៃនឹងមិនដាក់ពិន័យនិយោជកដែលប្រើប្រាស់ពលករកម្ពុជា គ្មានឯកសារនោះទេ

៣.រដ្ឋាភិបាលថៃនឹងបើកឲ្យមានការិយាល័យចុះបញ្ជីពលករ ដែលមិនទាន់មានឯកសារចាប់ពីថ្ងៃទី២៤ ខែកក្កដានេះតទៅ

៤.ភាគីកម្ពុជាក៏នឹងធ្វើយុទ្ធនាការ ១០០ថ្ងៃ ដើម្បីធ្វើការបើកផ្ដល់លិខិតធ្វើដំណើរជូនពលករកម្ពុជា ចាប់ពីថ្ងៃទី០១ ខែសីហា នេះតទៅ៕

website_news/2017070706.txt · Last modified: 2017/07/07 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki