website_news:2017070711

ក្រសួងការងារថា ថៃនឹងព្យួរក្រឹត្យ ដែលរឹតបន្តឹងពលករខុសច្បាប់ចំនួន៤ខែ

http://www.a-n-n-news.html ដោយ: ទេព មង្គល ថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ បានឲ្យដឹងកាលពីល្ងាច ថ្ងៃទី៦ កក្កដា ម្សិលមិញថា ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់របស់ថៃ បានសម្រេចប្រើប្រាស់អំណាចនៅក្នុងមាត្រា៤៤ នៃរដ្ឋធម្មនុញ្ញបណ្តោះអាសន្នរបស់ខ្លួន ព្យួរក្រឹត្យ ស្តីពីការគ្រប់គ្រងពលករបទេសអន្តោប្រវេសន៍ រយៈពេល ៤ខែ ដើម្បីឱ្យក្រសួងការងារថៃកែសម្រួលក្រឹត្យនេះឡើងវិញ មុននឹងដាក់ជូនគណៈរដ្ឋមន្ត្រីថៃពិនិត្យសារជាថ្មី នៅក្នុងខែវិច្ឆិកា ព្រមទាំងទុកពេល២ខែ ដើម្បីឱ្យក្រសួង និងភាគីពាក់ព័ន្ធ ពិនិត្យលើសេចក្តីព្រាងក្រឹត្យថ្មីនេះ។

បើតាមឯកឧត្តម ហេង សួរ ថា ក្រឹត្យថ្មីនេះ នឹងអនុម័តឱ្យចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។ ក្នុងរយៈពេលនេះ និយោជកថៃ និងពលករបរទេស ដែលមិនទាន់មានឯកសារគ្រប់គ្រាន់ នឹងមិនប្រឈម នឹងការដាក់ទោសពិន័យនោះឡើយ។

ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីគណៈប្រតិភូមួយក្រុម ដែលដឹកនាំដោយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងធ្វើការសម្របសម្រួលជាមួយភាគីថៃ ខណៈដែលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលករខ្មែរ ដែលទៅបម្រើការងារក្នុងប្រទេសថៃដោយខុសច្បាប់រាប់ពាន់នាក់ ត្រូវបានអាជ្ញាថៃ ចាប់បង្ខំឲ្យវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។

ឯកឧត្តម ហេង សួរ បានសរសេរនៅលើបណ្ដាញសង្គម (face book) ដោយអំពាវនាវឲ្យពលករខ្មែរ ដែលកំពុងបម្រើការងារក្នុងប្រទេសថៃ មានអារម្មណ៍នឹងហ្ន, ហើយថា ពេលនេះក្រសួងកំពុងធ្វើការគ្រប់យន្តការទាំងផ្លូវការផង និងក្រៅផ្លូវការផង ដើម្បីជួយសម្របសម្រួលដល់ពលករទាំងនោះ៕

website_news/2017070711.txt · Last modified: 2017/07/07 14:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki