website_news:2017070714

លោករដ្ឋមន្ត្រីសុខាភិបាល ចុះជួបផ្ទាល់បងប្អូនពលករដែលថៃបញ្ជូនមកវិញ

http://www.kaoh-santiphap-news. ដោយ ៖ ម៉ុត សារុន ថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១១:៣៤

ខេត្តបន្ទាយមានជ័យ ៖ យោងតាមលោកឡេ ច័ន្ទសង្វាត អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានប្រាប់កោះសន្តិភាពឱ្យដឹងថា នាព្រឹកទី០៧ កក្កដា នេះ លោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យទីតាំងទទួលពលករបញ្ជូនពីថៃ និងប៉ុស្តិ៍សុខភាព ដើម្បីផ្តល់ការពិនិត្យព្យាបាលនិងផ្តល់ប្រឹក្សាផ្នែកសុខភាពដល់ពលករ ស្ថិតនៅទីតាំងទទួលពលករក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ លោកអនុប្រធានមន្ទីររូបនេះបន្តថា លោករដ្ឋមន្ត្រីនឹងធ្វើការពិនិត្យទីតាំងចត្តាឡីស័ក្តិ នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឬអាចនិងចុះពិនិត្យស្ថានភាពតាមមណ្ឌល ឬមន្ទីរពេទ្យតាមមូលដ្ឋានក្នុងខេត្តផងដែរ ។

គិតត្រឹមម៉ោង១១ និង៣០នាទីព្រឹកថ្ងៃដដែល លោករដ្ឋមន្ត្រីបានអញ្ជើញដល់ទីតាំងទទួលពលករហើយ ដោយកំពុងជួបសំណេះសំណាលដល់ក្រុមគ្រូពេទ្យ និងមន្ត្រីអង្គការនានាដែលធ្វើការនៅទីនោះ និងជួបជាមួយអាជ្ញាធរផងដែរ ។

website_news/2017070714.txt · Last modified: 2017/08/24 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki