website_news:2017070803

ពលករខ្មែរ 2នាក់ នាំគ្នាជិះម៉ូតូដើរយប់ត្រូវរថយន្ដថៃបើកបុកធ្វើឲ្យរបួសធ្ងន់ ហើយបើកគេចបាត់ស្រមោល

http://www.phnompenh-post-news.html เพียะตรา ประ | สิงหาคม សីហា 7, 2017

កាលពីយប់ថ្ងៃអាទិត្យ ទី06 ខែសីហា ឆ្នាំ2017 មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅត្រង់ចំណុចផ្លូវសុខុមវីត ស្ថិតនៅក្នុងភូមិថាសាយ ស្រុកមឿង ខេត្តឈុនបុរី ។ ហេតុការណ៍គ្រោះចរាចរនេះបានបង្កឡើងរវាងរថយន្តកះបះពណ៌ខ្មៅមួយគ្រឿង បានបើកបុកមកលើម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខៀវ ពាក់ស្លាក 1168CB មួយគ្រឿង បើកបរដោយពលករខ្មែរម្នាក់ និង ម៉ូតូមួយគ្រឿង ទៀតម៉ាកហុងដា សូនិ បើកបរដោយពលករខ្មែរ ក្នុងហេតុការណ៍នេះបានបណ្ដាលមានមនុស្សឲ្យរងរបួសស្រាលម្នាក់ និងរបួសធ្ងន់ម្នាក់ ជនរងគ្រោះដែលរងបួសមានឈ្មោះ ដូ ភេទប្រុស អាយុ 22ឆ្នាំសញ្ជាតិខ្មែរ និងម្នាក់ទៀតឈ្មោះ វ៉េ ភេទប្រុស អាយុ 22 ឆ្នាំសញ្ជាតិខ្មែរ ។

ប្រភពពី ជនរងគ្រោះឈ្មោះ ដូ បានប្រាប់សមត្ថកិច្ចថៃអោយដឹងថា នៅមុនពេលកើតហេតុម៉ោងប្រហែល08យប់ គេមិត្តភក្តិបានបបួលគ្នាជិះម៉ូតូលំហែកាយលេងបន្ទាប់ពីសម្រាកការងារ ខណៈពេលដែលបុរសទាំងពីរនាក់ជិះម៉ូតូមកដល់នៅត្រង់ចំណុចស្ពានថ្មី ឈុនបុរី ស្រាប់តែមានរថយន្តកះបះ ពណ៌ខ្មៅមួយគ្រឿង មិនស្គាល់ស្លាកលេខ បេីកបរយ៉ាងលឿន មកបុកចំម៉ូតូរបស់ខ្លួនពីខាងក្រោយបណ្ដាលឲ្យម៉ូតូជ្រុលទៅបុកនិងម៉ូតូរបស់ពួកមាកខ្លួនមួយគ្រឿងទៀតធ្វើអោយម៉ូតូដួល បន្ទាប់មករថយន្តបង្កបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវបានភ្នាក់ងារសង្គ្រោះបន្ទាន់ខេត្តឈុនបុរី បញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តឈុនបុរី ប្រទេសថៃ។ ចំណែកឯរថយន្តបង្កហេតុ សមត្ថកិច្ចណែនាំអោយជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍តម្រួតខេត្តឈុនបុរី ដើម្បីអោយសមត្ថកិច្ចស្រាវជរាវស្វែងរកចាប់ខ្លួនអ្នកបើកបររថយន្តបង្កហេតុយកមកផ្តន្ទាទោសទោសតាមផ្លូវច្បាប់។

website_news/2017070803.txt · Last modified: 2017/09/07 16:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki