website_news:2017070807

រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ថែមទៀត ដើម្បីបងប្អូនពលករខ្មែរនៅថៃ

https://kohsantepheapdaily.com.kh/ ៖ សុខ សារ៉ាយ ថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៣:០៧

ប្រទេសថៃ ៖ ប្រជុំពិភាក្សាការងារជាមួយបងប្អូនក្រុមការងាររបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ទីក្រុងបាងកក កាលពីថ្ងៃទី៦ សីហា ២០១៧ ។ កិច្ចពិភាក្សានេះ គឺផ្តោតទៅលើការវាយតម្លៃការងារកន្លងមក និងរិះរកមធ្យោបាយនានា ដើម្បីបង្កើនល្បឿនក្នុងការផ្តល់លិខិតឆ្លងដែន និងលិខិតធ្វើដំណើរជូនដល់បងប្អូនពលករខ្មែរនៅប្រទេសថៃ។

ក្នុងនោះដែរ លោកហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់លោកឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងបងប្អូនក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ក្នុងការផ្តល់លិខិតឆ្លងដែននិងលិខិតធ្វើដំណើរដល់ពលករខ្មែរយើងនៅទីនោះ ក៏ដូចជាជួយដោះស្រាយបញ្ហាជាច្រើនជូនដល់ពលករខ្មែរយើង ដែលជួបប្រទះនឹងបញ្ហានានាក្នុងពេលកន្លងមក ទោះបីជាចំនួនមន្ត្រីក្រុមការងារនៅមានកំណត់នៅឡើយបើធៀបជាមួយនឹងទំហំការងារ។

website_news/2017070807.txt · Last modified: 2017/09/07 16:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki